បុណ្យចូលឆ្នាំថ្មីរយៈពេល ៤ថ្ងៃ ខេត្តកោះកុងទទួលបានភ្ញៀវទេសចរ ៣ម៉ឺននាក់

(កោះកុង)៖ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ ខេត្តកោះកុង ទទួលបានភ្ញៀវទេសចរសរុប៣០,២៤១នាក់ ក្នុងនោះមានភ្ញៀវជាតិ ២៩,៣២០នាក់ និងភ្ញៀវបរទេស ៨២១នាក់។

សូមបញ្ជាក់ថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខេត្តកោះកុង បានផ្លាស់ប្តូរមុខមាត់ថ្មី ដោយមានការកែលម្អទីតាំងសំខាន់ៗមួយចំនួន នៅតាមទីប្រជុំជនតាមដងផ្លូវសាធារណៈ និងធានាបានសន្តិខុស សុវត្ថិភាពល្អប្រសើរ ទាំងនៅក្នុងទីប្រជុំជនខេត្ត ក៏ដូចជាទីប្រជុំជនតាមក្រុងស្រុកទាំង ៧ផងដែរ។

នៅថ្ងៃបញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ មានពលរដ្ឋសប្បាយពោរពេញ ដោយស្នាមញញឹម និងសរសើរថ្នាក់ដឹកនាំមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋានរៀបចំពីធីឆ្នាំនេះសប្បាយ។

លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុងបានដឹងថា ក្នុងពិធីបុណ្យចូលឆ្នាំថ្មីរយៈពេល៤ថ្ងៃមកនេះដែរ ការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់នៅតាមមូលដ្ឋានទាំងអស់ មានសុវត្ថិភាពល្អប្រសើរ គ្មានបញ្ហាកើតឡើងគួរឱ្យកត់សម្គាល់ឡើយ៕