(កំពង់ធំ)៖ រយៈពេល៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ នៅទូទាំងខេត្តកំពង់ធំទទួលបានភ្ញៀវទេសចរប្រមាណជាង១លាន២សែននាក់ ហើយក្នុងចំណោមក្រុង/ស្រុកទាំង៩ តួលេខនៅស្រុកស្ទោង ក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយសុទ្ធតែនាំមុខគេដាច់។
របាយការណ៍បានឱ្យដឹងថា រយៈពេល៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ភ្ញៀវទេសចរជាតិ-អន្តរជាតិមកលេងយ៉ាងសបប្បាយនៅតាមរមណីយដ្ឋាននានា វត្តអារាម និងសាលារៀននៅទូទាំងខេត្តកំពង់ធំសរុបចំនួន ១,២៣០,៦៦៥នាក់ (ភ្ញៀវបរទេស១៩៥នាក់)។
ចំនួនភ្ញៀវទេសចរនៅតាមក្រុង/ស្រុកទាំង៩នៃខេត្តកំពង់ធំ ក្នុងរយៈពេល៤ថ្ងៃដូចគ្នា៖
* ស្រុកស្ទោង ២៧៦,៧៥០នាក់
* ក្រុងស្ទឹងសែន ២៤៤,៤៣៧នាក់
* ស្រុកកំពង់ស្វាយ ២១៧,៧១០នាក់
* ស្រុកប្រាសាទសំបូរ ៨៧,២៤៥នាក់
* ស្រុកតាំងគោក ៨៤,៤១៥នាក់
* ស្រុកប្រាសាទបល្ល័ង្ក ៨៣,៥០៦នាក់
* ស្រុកសណ្ដាន់ ៨២,១៧២នាក់
* ស្រុកសន្ទុក ៥៤,១០១នាក់
គេសង្កេតឃើញថា ទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត រដ្ឋបាលស្រុក រួមជាមួយអាជ្ញាធរ ព្រះសង្ឃ បានដឹកនាំប្រជាពលរដ្ឋ ភ្ញៀវទេសចរចូលរួមលេងកម្សាន្តស្ទើរគ្រប់ទីកន្លែង ពិសេសនោះតាមរមណីយដ្ឋាន វត្តអារាម សាលារៀន ទីសាធារណៈនានា។
ចំពោះការងារថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព គឺគ្មានអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះឡើយ ក្នុងរយៈពេល៤ថ្ងៃនេះ៕