សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារ ជាមួយប្រធានាធិបតីហ្វីលីពិន

 (ម៉ែលប៊ន, អូស្ត្រាលី)៖ នៅព្រឹកថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Ferdinand Romualdez Marcos Jr. ប្រធានាធិបតីហ្វីលីពីន ជួបពិភាក្សាការងារ។ ជំនួបធ្វើឡើងនាទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ទីដែលមេដឹកនាំទាំងពីរអញ្ជើញចូលរួមកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-អូស្ត្រាលី។

ជំនួបព្រឹកនេះ ជាជំនួបលើកទី២ហើយ សម្រាប់នាយករដ្ឋមន្ត្រីកម្ពុជា និងប្រធានាធិបតីហ្វីលីពិន។ ជំនួបលើកទី១ ធ្វើឡើងពេលចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣៕