(ម៉ានីល)៖ ស្ថានទូតចិនប្រចាំនៅហ្វីលីពីន បាននិយាយនៅថ្ងៃអាទិត្យនេះថា ខ្លួនថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសេចក្តីថ្លែងការណ៍នាពេលថ្មីៗនេះ របស់ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅទីក្រុងវ៉ាស៊ីនតោន ទាក់ទងនឹងប្រទេសចិន ដោយនិយាយថា ពួកគេ «មិនអើពើនឹងការពិតជាមូលដ្ឋាន»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤។
ស្ថានទូតបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សេចក្តីថ្លែងការណ៍ទាំងនេះ «បានលើកឡើងពីបញ្ហាសមុទ្រចិនខាងត្បូងដោយចេតនាមិនល្អ ហើយបានបង្កឱ្យមានការសង្ស័យ និងការបំភ្លៃការពិតប្រឆាំងនឹងប្រទេសចិន»។
ស្ថានទូតចិន ក៏បានជំរុញហ្វីលីពីនឱ្យបញ្ឈប់ការពឹងផ្អែកលើប្រទេសផ្សេងទៀតសម្រាប់ការគាំទ្រ ហើយបានចោទប្រកាន់ពួកគេថា បានបំផ្លាញស្ថិរភាពក្នុងតំបន់ ដោយបានលើកឡើងយ៉ាងដូច្នេះថា «ការអញ្ជើញសត្វចចកចូលផ្ទះ នឹងមិនគ្រាន់តែជួយដោះស្រាយជម្លោះនៅសមុទ្រចិនខាងត្បូងប៉ុណ្ណោះទេ ប៉ុន្តែផ្ទុយទៅវិញវានឹងធ្វើឱ្យស្ថានការណ៍ក្នុងតំបន់ស្មុគស្មាញ និងធ្វើឱ្យខូចដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ថែមទៀតផង»។
ទោះជាយ៉ាងណា ស្ថានទូតហ្វីលីពីនប្រចាំនៅទីក្រុងប៉េកាំង មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ៕