(កំពត)៖ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានប្រាប់ឲ្យដឹងថា ខេត្តកំពត រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំចិន គិតចាប់ពីថ្ងៃទី៩ រហូតដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជាង៦៤.៥២៨នាក់ កើនឡើង ០.៤១% ធៀបនិងរយៈពេលដូចគ្នា ឆ្នាំ២០២៣។
ក្នុងនោះភ្ញៀវទេសចរជាតិចំនួន៦២.៩០៥នាក់ និងភ្ញៀវទេសចរណ៍អន្តរជាតិចំនួន១.៦២៣នាក់។
បើតាមការកត់សម្គាល់ឃើញថា ភ្ញៀវទេសចរភាគច្រើនទៅលេងកម្សាន្តនៅរមណីយដ្ឋានតំបន់ដូងទេ ឧទ្យានជាតិព្រះមុនីវង្សបូកគោ និងតំបន់រមណីយដ្ឋាននានាទៀតក្នុងខេត្តកំពត៕