(ព្រុចសែល)៖ សមាជិករបស់សហភាពអឺរ៉ុប (EU) បានព្រមព្រៀងគ្នាជាឯកច្ឆន្ទ កាលពីថ្ងៃចន្ទ សប្តាហ៍នេះ ដើម្បីរក្សាទុកទ្រព្យសម្បត្តិតម្លៃរាប់ពាន់លានអឺរ៉ូ របស់ ធនាគារកណ្តាលរុស្ស៉ី ដែល ត្រូវបានបង្កកនៅអឺរ៉ុប សម្រាប់គម្រោងជួយអ៊ុយក្រែនកសាងប្រទេសឡើងវិញ ក្រោយការឈ្លាន ពានរបស់រុស្ស៉ី។ នេះបើយោងតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅ ថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០២៤។
បែលហ្សិក ដែលកាន់តំណែងជាប្រធានប្តូរវេន ៦ខែនៃសហភាពអឺរ៉ុប បានឲ្យដឹងថា ឯកអគ្គរដ្ឋ ទូតនៃប្រទេសជាសមាជិកទាំង ២៧របស់ EU បានយល់ព្រមជា គោលការណ៍ជំហានដំបូង នៅក្នុង ជំនួបកាលពីថ្ងៃចន្ទសប្តាហ៍នេះ។ ការយល់ព្រមជាគោលការណ៍នេះ កើតមានឡើងតែប៉ុន្មានថ្ងៃនៅ មុនកិច្ចប្រជុំកំពូល ដែលបណ្តាមេដឹកនាំសហភាពអឺរ៉ុប ត្រូវព្យាយាមយកឈ្នះលើការជំទាស់របស់ ហុងគ្រី ជុំវិញការផ្តល់មូលនិធិចំនួន ៥០ពាន់លានអឺរ៉ូ ឬស្មើនឹងជាង ៥៤ពាន់លានដុល្លារ សម្រាប់ អ៊ុយក្រែនក្នុងរយៈពេល ៤ឆ្នាំខាងមុខ។
សេចក្តីព្រៀងគោលការណ៍នេះ ត្រូវឆ្លងកាត់ការត្រួតពិនិត្យផ្នែកច្បាប់ និងភាសា មុនពេលមានការ អនុម័តជាផ្លូវការ។ បន្ទាប់មក គណៈកម្មការអឺរ៉ុប ត្រូវបានគេរំពឹងថា នឹងស្នើផ្ទេរប្រាក់ ដែលកំណត់ ថាចូលទៅក្នុងថវិការបស់សហភាពអឺរ៉ុប ហើយទើបបញ្ជូនបន្ត ទោះបីជាមិនច្បាស់ថានៅពេល ណាបានទៅដល់ដៃអ៊ុយក្រែនក្តី៕