(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក តូ ឡឹម សមា ជិកការិយាល័យនយោបាយ មជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម និងជារដ្ឋមន្រ្តីក្រសួងនគរបាល វៀតណាម បានមើលឃើញដូចគ្នាថា ការពង្រឹងសន្តិសុខជាកិច្ចការដ៏សំខាន់រវាងប្រទេសទាំងពីរ ហើយក៏បានប្តេជ្ញាប្រឆាំងរាល់កម្លាំងអមិត្តមិនឱ្យយកទឹកដីកម្ពុជា ឬវៀតណាម ប្រឆាំងនឹងការដឹក នាំរដ្ឋាភិបាលនៃប្រទេសទាំងពីរនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យឧត្តមសេនីយ៍ឯក តូ ឡឹម ចូលជួបសំដែងការគួរសម និងពិភាក្សា ការងារនៅវិមាន៧មករា នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ។
សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្ដៅ និងបានវាតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ច របស់លោក តូ ឡឹម នៅកម្ពុជា។ សម្តេចតេជោបានចាត់ទុកទស្សនកិច្ចរបស់ប្រតិភូក្រសួងនគរបាលវៀតណាម នៅកម្ពុជានាពេលនេះ ពិតជាបានរួមចំណែកបន្ថែមទៀត ក្នុងការពង្រឹងទំនាក់ទំនងរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំថែមទៀត។
សម្ដេចប្រធានគណបក្សប្រជាជនកម្ពុជា បានសម្តែងការអបអរសាទរចំពោះ លោក តូ លឹម ដែល ទទួលបានគ្រឿងឥស្សរយសពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
លោក តូ ឡឹម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបាន ឆ្លៀតពេលដ៏មមាញឹក និងមានតម្លៃអនុញ្ញាតឱ្យប្រតិភូវៀតណាម បានចូលជួបសម្ដែងការគួរសម។
លោក តូ ឡឹម បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ង្វៀន ហ្វូចុង អគ្គលេខាធិការបក្ស កុម្មុយនិស្តវៀតណាម ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន និងជូនពរបុណ្យចូលឆ្នាំសកល២០២៤ និងចូលឆ្នាំប្រពៃណីវៀតណាម ជិតចូលមកដល់នាពេលខាងមុខនេះ។ លោករដ្ឋមន្ត្រីបានអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះជោគជ័យដ៏ធំធេងរបស់កម្ពុជា ក្នុងការ សម្រេចបាន នូវសមិទ្ធផលលើគ្រប់វិស័យនាឆ្នាំ២០២៣កន្លងមក ក្រោមការដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោជាអគ្គមគ្គទេសក៍ និងជោគជ័យរបស់រាជរដ្ឋាភិបាលបន្ត វេនថ្មី ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
លោក តូ ឡឹម បានអបអរសាទរ ចំពោះជោគជ័យនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាពេលកន្លងទៅ និងជោគជ័យនៃការរៀបចំអ្នកបន្តវេនប្រកបដោយភាពរលូន និង សន្តិភាព។ លោក តូ ឡឹម ក៏បានអបអរសាទរដល់គណបក្សប្រជាជនកម្ពុជា ដែលបានរៀបចំមហា សន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់ខ្លួនកន្លងទៅ ប្រកបដោយជោគជ័យ និងបានបោះ ឆ្នោតបំពេញបន្ថែមនូវសមាជិកគណៈកម្មាធិការកណ្ដាល សមាជិកគណៈអចិន្ត្រៃយ៍ និងអនុប្រធាន គណបក្ស ដែលជាក្បាលម៉ាស៊ីនដឹកនាំរបស់គណបក្ស។
លោក តូ ឡឹម បានជម្រាបសម្ដេចតេជោផងដែរថា គណបក្សកុម្មុយនិស្តវៀតណាម ក៏ដូចជាប្រ ជាជនវៀតណាម គាំទ្រយ៉ាងពេញទំហឹងចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ និងគាំទ្ររាជរដ្ឋាភិបាលកម្ពុជាថ្មី ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
លោក តូ ឡឹម បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងគណបក្សទាំងពីរ នាពេលកន្លងមក ហើយលោកបានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងវិស័យសន្តិសុខនៃប្រទេសទាំងពីរ គឺជាសសរស្ដម្ភដ៏រឹងមាំ ដែលត្រូវតែបន្តពង្រឹង និងពង្រីក ឱ្យកាន់តែរីកចម្រើនថែមទៀត ដើម្បីជា ប្រយោជន៍ដល់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះការវាយតម្លៃរបស់លោក តូ ឡឹម ចំពោះពាក្យពេចន៍ល្អៗ នៃការរីកចម្រើនរបស់កម្ពុជា។ សម្ដេចតេជោបានជូនពរ និងផ្តាំផ្ញើនូវការសាកសួរសុខទុក្ខរបស់សម្ដេច ជូនចំពោះថ្នាក់ដឹកនាំកំពូលៗរបស់វៀតណាម មានដូចជា លោក ង្វៀន ហ្វូចុង, លោក វ៉ូ វ៉ាន់ធឿង, លោក ផាម មីងជីញ នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីវៀតណាម ដែលនឹង ចូលមកដល់នៅពេលខាងមុខនេះ។
សម្ដេចតេជោ ហ៊ុន សែន បានឯកភាពអំពីការរីកចម្រើន នៃទំនាក់ទំនងរវាងគណបក្សទាំង២ ពីមួយ ថ្ងៃទៅមួយថ្ងៃកាន់តែរឹងមាំនិងរីកចម្រើនជាលំដាប់។ សម្ដេចតេជោក៏បានជូនពរដល់ទំនាក់ទំនងជាប្រពៃណីរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ កាន់តែរឹងមាំឋិតថេរចេរកាល យូរអង្វែងទៅទៀត។
នៅក្នុងកិច្ចសន្ទនាគ្នានោះដែរ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពគ្នា មិនអនុញ្ញាតឱ្យកម្លាំងអមិត្តណា មួយ ប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីប្រឆាំងជាមួយនឹងប្រទេសវៀតណាម ឬក៏ប្រឆាំងនឹងប្រទេស កម្ពុជានោះឡើយ៕