សម្តេចតេជោ ហ៊ុន សែន ដាក់សំណួរ២សួរទៅកាន់ជន ដែលសម្តេចធ្លាប់ប្រើក្បាលជួយកែរដ្ឋធម្មនុញ្ញ កាលពីឆ្នាំ២០០៦


(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាក់សំណួរចំនួន២ សួរទៅកាន់ជនម្នាក់ ដែលសម្តេចធ្លាប់ប្រើក្បាលជួយកែរដ្ឋធម្មនុញ្ញ កាលពីឆ្នាំ២០០៦។

សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់នូវខ្លឹមសារយ៉ាងដូច្នេះថា៖

រឿងគួរឱ្យអស់សំណើចមួយ ! ថ្ងៃមុនខ្ញុំបានមើលនូវបទសម្ភាសមួយដែលមានទាំងបណ្ឌិត សេង សារី ចូលរួមផង។

បុរសម្នាក់ដែលតាំងខ្លួនជាអ្នកចេះជាងគេ ដែលខ្ញុំធ្លាប់ប្រើក្បាលឱ្យជួយកែរដ្ឋធម្មនុញ្ញពី២/៣ មក ៥០បូក១ នៅឆ្នាំ២០០៦ បាននិយាយថា ហ៊ុន ម៉ាណែត អត់ចេះអីទេ អ្វីៗឪពុកនៅបញ្ជាដឹកនាំទាំងអស់ ប៉ុន្តែជីវិតមនុស្សគ្មានអ្វីអមតៈទេ អត់ពី ហ៊ុន សែន ទៅ ហ៊ុន ម៉ាណែត និងចប់ដែរ ឯឱកាសរបស់អ្នកប្រឆាំងក៏មកដល់ដែរ Sic!(សង្ខេបចំណុចដែលគេចង់និយាយ)។

ខ្ញុំមិនចង់ឆ្លើយតបជាមួយសមត្ថភាព ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីនោះទេ ព្រោះប្រជាជនកម្ពុជាបានស្គាល់រួចមកហើយ តែខ្ញុំចង់សួរទៅជនដែលតែងនិយាយ ជាន់កែងខ្លួនឯងនេះនូវសំនួរពីរដូចខាងក្រោម៖

១. អំណាច ហ៊ុន ម៉ាណែត ផ្អែកលើអំណាចរបស់ ហ៊ុន សែន បើ ហ៊ុន សែន ស្លាប់ ហ៊ុន ម៉ាណែត នឹងចប់។
សំនួរសួរថា ចុះបើ ហ៊ុន សែន នៅរស់២០ ទៅ ៣០ឆ្នាំទៀត តើក្រុមប្រឆាំងវាទៅជ្រកនៅទីណា?

២. អ្នកដែលនិយាយថា ហ៊ុន សែន មិនមែនមានជីវិតអមតៈទេ ម្នាក់នេះមានអាយុច្រើនជាង ហ៊ុន សែន។
សំនួរសួរថា ពេល ហ៊ុន សែន កើនអាយុ តើលោកមិនកើនអាយុទេអី? ឆ្លើយជួសទៅចុះកើនដូចគ្នានឹងអាចងាប់មុន ហ៊ុន សែន។
ចង់បញ្ជូនចំណុចទាំងនេះទៅកាន់បងប្អូនទាំងគាំទ្រ ទាំងប្រឆាំង ពិចារណានាចុងសប្តាហ៍។

A funny thing! The other day I watched an interview which was also joined by Dr. Seng Sary.

A man who pretends to be the smartest, whom I used his head to amend the Constitution from 2/3 to 50+1 in 2006 said that Hun Manet does not know anything; his father is in charge of everything. Human life is immortal. Without Hun Sen, Hun Manet will be finished, and the opportunity of the opposition will come [sic]!

I do not want to talk about the capacity of Prime Minister Hun Manet because Cambodian people have already known, yet I want to ask him two questions as follows:

1. Hun Manet’s power is based on Hun Sen’s power. If Hun Sen dies, Hun Manet will end. The question is if Hun Sen lives for another 20 to 30 years, where will the opposition take refuge?

2. The man who says Hun Sen is not immortal is even older than Hun Sen. The question is, when Hun Sen grows old, does that man not grow old? Let me answer: both grow old or he might die before Hun Sen.

I want to send these points to both my supporters and opponents for consideration on weekend.