ប្រមុខ UN ទទូចឱ្យអ៉ីរ៉ង់និងប៉ាគីស្ថាន រក្សាភាពអត់ធ្មត់ជាអតិបរមា ក្រោយការវាយប្រហារតាមផ្លូវអាកាសដាក់គ្នា

 (យូអិន)៖ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានទទូចឱ្យអ៉ីរ៉ង់និងប៉ាគីស្ថាន រក្សាភាពអត់ធ្មត់​ជាអតិបរមា ដើម្បីចៀសវាងបង្កើន ភាពតានតឹងកាន់តែខ្លាំងថែមទៀត ក្រោយប្រទេសជិតខាងទាំងពីរ បានវាយប្រហារតាមផ្លូវអាកាសលើគ្នា ​ទៅវិញទៅមក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤។

លោក Stephane Dujarric ដែលជាអ្នកនាំពាក្យលោក Guterres បាននិយាយយ៉ាងដូច្នេះថា «លោកអគ្គលេខាធិការ UN បានសង្កត់ធ្ងន់ថា ក្តីកង្វល់ផ្នែកសន្តិសុខទាំងអស់រវាងប្រទេសទាំងពីរ ចាំបាច់ត្រូវតែដោះស្រាយដោយសន្តិវិធី គឺតាមរយៈកិច្ចសន្ទនា និងកិច្ចហសប្រតិបត្តិការ ដែលស្របទៅតាមគោលការណ៍នៃអធិបតេយ្យ បូរណភាពទឹកដី និងទំនាក់ទំនងល្អរវាងអ្នកជិតខាង»