ជាលើកទី ២ ហើយ ក្រុមហ៊ុនហ្គេនស្បឺត(GANZBERG)បានចែកជូនចាក់សាំងម៉ូតូ ដល់ប្រជាពលរដ្ឋមួយពាន់ម៉ូតូ និងរៀបចំប្រគុំតន្ត្រីចាប់រង្វាន់ម៉ូតូម៉ាក FZ ចំនួន ៥ គ្រឿង

កោះកុង÷ ក្រុមហ៊ុនហ្គេនស្បឺត (GANZBERG) បានរៀបចំកម្មវិធីចាក់សាំងម៉ូតូ ជូនដល់ប្រជាពលរដ្ឋចំនួន ២លីត្រ ក្នុងម៉ូតូ១គ្រឿង និងរៀបចំព្រឹត្តិការណ៍ចាប់រង្វាន់ម៉ូតូ ចំនួន ៥ គ្រឿងបន្ថែមទៀត ក្នុងកម្មវិធីប្រគុំតន្ត្រីរបស់ក្រុមហ៊ុនហ្គេនស្បឺត(GANZBERG) នារាត្រី ថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៤ នៅបរិវេណខាងជើងសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង។ ព្រឹត្តិការណ៍ចាក់សាំងនេះ ជាលើកទី ២ហើយ នេះបើយោងតាមការបញ្ជាក់ពីក្រុមការងាររបស់ក្រុមហ៊ុន។

ក្រុមការងារក្រុមហ៊ុន លោកបានឲ្យដឹងទៀតថា កម្មវិធីចែកសាំងចាក់ជូនប្រជាពលរដ្ឋនាពេលនេះ ក្រុមហ៊ុនតម្រូវចាក់ជូន ក្នុងម៉ូតូមួយគ្រឿង ចំនួន២លីត្រ។ ការចាក់សាំងជូននេះដែរ ក្រុមហ៊ុនមានគោលការណ៍កំណត់ត្រឹមតែមួយពាន់ម៉ូតូ ស្មើរនឹងមួយពាន់សន្លឹកប័ណ្ណ ក្នុងមួយសន្លឹកប័ណ្ណ តម្រូវចាក់ជូនចំនួន ២ លីត្រ ដូច្នេះការចាក់សាំងជូននាព្រឹកនេះ ឲ្យតែគ្រប់ចំនួនដែលគោលការណ៍របស់ក្រុមហ៊ុនកំណត់ គឺក្រុមការងារឈប់ទទួលហើយ។

លោកថានេះជាលើកទី ២ ហើយ ដែលក្រុមការងារក្រុមហ៊ុនហ្គេនស្បឺត (ZANZBERG) ធ្វើកម្មវិធីចែកសាំងចាក់ជូនប្រជាពលរដ្ឋក្នុងខេត្តកោះកុងពេលនេះ ។ ក្នុងឱកាសរាត្រីនេះដែរ ក្រុមហ៊ុនក៏បានរៀបចំកម្មវិធីប្រគុំតន្ត្រីចាប់រង្វាន់ម៉ូតូ ម៉ាកFZ ចំនួន៥ គ្រឿងផងដែរ៕ ដោយ សេន ពិសិដ្ឋ