ក្រសួងសុខាភិបាល ចេញប្រកាសព័ត៌មានអំពីផលប៉ះពាល់សុខភាព ដោយសារគ្រឿងស្រវឹង


(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីប្រកាសព័ត៌ មានស្ដីពីផលប៉ះពាល់សុខភាពដោយសារការប្រើប្រាស់គ្រឿងស្រវឹង ព្រោះជាតិអាល់កុលក្នុងផលិត ផលគ្រឿងស្រវឹងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ភ្លាមៗ និងរយៈពេលយូរ ក្នុងនោះអាចកើត ឬឆ្លងជំងឺច្រើនជាង១០មុខ។

ក្នុងរយៈពេលតែ២ទៅ៣នាទីតែប៉ុណ្ណោះ ជាតិអាល់កុលអាចជ្រៀបចូលដល់ខួរក្បាល ហើយអាច បង្ករោគសញ្ញា ទៅតាមកំហាប់ជាតិអាល់កុល ការចាប់ផ្តើមនិយាយច្រើន ចលនាអន់ថយ គំហើញ ថយចុះ ក្អួតចង្អោរ ឬបាត់បង់ស្មារតី ហើយការទទួលគ្រឿងស្រវឹងច្រើនពេក អាចបង្កឱ្យសន្លប់ ប្រឈមនឹងជំងឺឆ្លងដូចជាជំងឺអេដស៍ និងជំងឺផ្សេងៗទៀត។

ក្រសួងបានបញ្ជាក់ថា គ្រឿងស្រវឹងក៏បង្កឱ្យមានផលប៉ះពាល់រយៈពេលវែង ដូចជា៖

* ជំងឺក្រិនថ្លើម ខូចថ្លើម
* ជំងឺមហារីក៖ មាត់ បំពង់ក បំពង់អាហារ ថ្លើម ពោះវៀនធំ សុដន់។ល។
* ជំងឺមហារីកឈាម
* ប្រព័ន្ធភាពស៊ាំចុះខ្សោយ ងាយធ្លាក់ខ្លួនឈឺដោយសារការបង្ករោគ
* បញ្ហាសុខភាពផ្លូវចិត្ត៖ ជំងឺថប់បារម្ភ (Anxiety) ជំងឺធ្លាក់ទឹកចិត្ត (Depression) មានជំងឺវង្វេងពេលឈានចូលវ័យចំណាស់ (Dementia)
* ក្លាយជាបុគ្គលញៀនគ្រឿងស្រវឹង
* អសមត្ថភាពផ្លូវភេទ
* ជំងឺបេះដូង និងសរសៃឈាម
* ជំងឺសរសៃឈាមខួរក្បាល (ស្ទះ ឬបែកសរសៃឈាមខួរក្បាល)
* ជំងឺខ្សោយសាច់ដុំ និងឆ្អឹង
* ទារកមានការលូតលាស់មិនប្រក្រតីនៅក្នុងផ្ទៃស្ត្រីប្រើប្រាស់គ្រឿងស្រវឹងអំឡុងពេលពរពោះ
* ជំងឺមិនឆ្លងផ្សេងៗទៀត៖ លើសជាតិអាស៊ីត លើសសម្ពាធឈាម លើសជាតិខ្លាញ់ក្នុងឈាម លើសជាតិស្ករ (ជំងឺទឹកនោមផ្អែម) អាចវិវត្តទៅរកផលវិបាក ធ្ងន់ធ្ងរ និងស្លាប់មុនអាយុ៕

ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល៖