សម្តេចតេជោ ហ៊ុន សែន រំលឹកពីព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមានចំពោះសម្តេច នៅក្នុងខែមករា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ បានថ្លែងសាររំលឹកពីព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមានចំពោះសម្តេច នៅក្នុងខែមករា។
តាមរយៈបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖


ក្នុងខែមករា តើមានអ្វីខ្លះសម្រាប់ការចងចាំរបស់ខ្ញុំ? មានរឿងមួយចំនួនដែលគួររំលេចគឺ៖
១. ត្រូវរបួសស្មាស្តាំក្នុងការប្រយុទ្ធលើសមរភូមិ (បន្ទាយដ១៥) ថ្ងៃ១មករា ១៩៧៥។
២. ថ្ងៃរៀបការ ៥មករា ១៩៧៦
៣. ថ្ងៃរំដោះជាតិ និងប្រជាជនចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ៧មករា ១៩៧៩។ ជាសមិទ្ធផលរួមរបស់ជាតិ។
៤. ត្រូវបានបោះឆ្នោតឱ្យចូលជាថ្នាក់ដឹកនាំមជ្ឈឹមបក្សដែលមានសមាជិក ៧រូប ក្នុងឱកាសមហាសន្និបាតលើកទី៣ របស់គណបក្ស នាព្រឹកថ្ងៃ៨មករា ១៩៧៩។
៥. ត្រូវបានជ្រើសតាំងជារដ្ឋមន្ត្រីក្រសួងការបរទេស នាល្ងាចថ្ងៃ៨មករា ១៩៧៩។
៦. ត្រូវបានបោះឆ្នោតឱ្យកាន់តំណែងជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី (នាយករដ្ឋមន្ត្រី) នាព្រឹកថ្ងៃ១៤មករា ១៩៨៥។
៧. ជំនួបចរចាសីហនុ-ហ៊ុនសែន លើកទី២ នៅប្រទេសបារាំងថ្ងៃ២០ និង២១មករា ១៩៨៨។
៨. ការចាប់មានផ្ទៃពោះរបស់ភរិយាខ្ញុំនៃកំណើតរបស់ ហ៊ុន ម៉ាណែត មករា ១៩៧៧។
៩. ទទួលបានចៅទីមួយ ថ្ងៃ២៨មករា ឆ្នាំ២០០០។
នៅមានរឿងរ៉ាវមួយចំនួនទៀតដែលខ្ញុំគិតថាមិនចាំបាច់រំលឹក។

What are worth remembering for me in January? Here are some highlights:

1. Got hit on the right shoulder in the battlefield (Garrison D15) on 1 January 1975.
2. Wedding day on 5 January 1976.
3. Day of liberating nation and people out of Pol Pot genocidal regime on 7 January 1979.
4. Elected as one of seven leaders of party’s central committee at the 3rd party’s General Assembly in the morning of 8 January 1979.
5. Elected Minister of Foreign Affairs in the evening of 8 January 1979.
6. Elected Chairman of the Council of Ministers (Prime Minister) in the morning of 14 January 1985.
7. Sihanouk-Hun Sen second talk in France on 20-21 January 1988.
8. The start of pregnancy of my wife on the birth of Hun Manet in January 1977.
9. Received the first grandchild on 28 January 2000.

There are still some more which I think should not be recalled.