(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការសាងសង់វិមាន នយោបាយឈ្នះឈ្នះ
គឺជាការតម្កល់ទុកនូវតឹកតាងដ៏មានតម្លៃជាប្រវត្តិសាស្ត្រ និងសម្រាប់មនុស្ស ខ្មែរជំនាន់ក្រោយ
ខណៈការកសាងវិមាននយោបាយឈ្នះឈ្នះ ត្រូវបានគិតគូរម៉ត់ចត់ និងពុះពារ ខ្លាំងណាស់
បើគ្មានការប្តេជ្ញាចិត្តខ្ពស់ មិនអាចសាងសង់វិមាននេះបាននោះឡើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា វិមានឈ្នះឈ្នះ សាងសង់ឡើងមិនមែនសម្រាប់លើក តម្កើងអ្នកណា ឬក្រុមណាទេ តែវិមានឈ្នះឈ្នះ សាងសង់ឡើងទុកជាតឹកតាងប្រវត្តិសាស្ត្រឱ្យ ក្មេងជំនាន់ក្រោយ បានយល់ដឹងពីប្រវត្តិសាស្ត្រ។
ការថ្លែងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសអញ្ជើញអបអរសាទរខួប ២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ និងខួប៥ឆ្នាំ នៃការកសាង វិមាន ឈ្នះ-ឈ្នះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា «សមិទ្ធផលវិមានឈ្នះឈ្នះ បានបង្ហាញពីការរៀបរាប់ រាល់ ព្រឹត្តិការណ៍ និងការវិវត្តន៍នៃដំណើរការជាតិខ្មែរ និងប្រវត្តិសាស្ត្រខ្មែរ សម្រាប់ប្រជាជន និងយុវជន ជំនាន់ក្រោយ ការកសាង សំណង់ប្រវត្តិសាស្ត្រនេះបង្ហាញយ៉ាងច្បាស់នូវអត្ថន័យខ្លឹមសារ និងទ្រង់ ទ្រាយនៃវិមានតំណាងឱ្យអត្ថន័យ នៃនយោបាយឈ្នះឈ្នះ ព្រមទាំងការជីកកាយលាតត្រដាងទិដ្ឋភាព នៃដំណើររឿងប្រវត្តិសាស្ត្រទាំងអស់ឱ្យក្លាយ ទៅជាអត្តសញ្ញាណតាមរយៈការបង្ហាញនូវដួងព្រលឹង ជាតិ និងជានិមិត្តរូបនៃការរួបរួមសាមគ្គី ការអភិវឌ្ឍ ព្រមទាំងជាមេរៀនជាក់ស្តែងសម្រាប់ប្រវត្តិសាស្ត្រ ខ្មែរ»។សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ទីតាំងសាង់សងវិមានឈ្នះឈ្នះ គឺជាទីតាំងអំណោយ ផល ប៉ុន្តែទម្រាំបានសាង់សងសមិទ្ធផលដែលយើងបានឃើញនៅថ្ងៃនេះ គឺមិនមែនចេញជារូបរាង ដោយធម្មតានោះទេ ទាំងទីតាំង ទាំងដី ទាំងការចរចា ទាំងការកៀរគរថវិកា ការរៀចំប្លង់មេដ៏មាន អត្ថន័យ និងការកសាង ត្រូវគិតគូរយ៉ាងម៉ត់ចត់ និងពុះពារខ្លាំង។
«បើគ្មានការប្តេជ្ញាចិត្តខ្ពស់នៅទីនេះសាងសង់មិនបាននោះទេ ហើយខ្ញុំ ជាសាក្សីផ្ទាល់ចំពោះការ ប្តេជ្ញាចិត្តរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងការដាក់ទិសដៅ ធ្វើយ៉ាងណាដើម្បីកសាងនូវវិមាន ប្រវិត្តសាស្ត្រនេះ ឱ្យបានតាំងពីដើមនេះ»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណសម្តេចពិជ័យសេនា ទៀ បាញ់ ដែលបានខិតខំ ប្រឹងប្រែងដឹកនាំក្រុមការងារពុះពាររហូតសាងសង់វិមានឈ្នះឈ្នះនេះ ឱ្យទទួលបានជោគជ័យតាម ការគ្រោងទុក។ ព្រមទាំងអរគុណ នាយឧត្តមឧត្តមសេនីយ៍ ណឹម សុវត្ថិ និងក្រុមការងារពាក់ព័ន្ធទាំង អស់ ដែលខិតខំយកចិត្តទុកដាក់ទាំងទិដ្ឋភាព ប្រវត្តិសាស្ត្រ ដើម្បីភ្ជាប់នៅតាមទីតាំងនានាក្នុងវិមាន ឈ្នះឈ្នះ ដើម្បីឱ្យបានពេញនូវអត្ថន័យនៃវិមានប្រសាស្ត្រ ដែលរៀបរាប់អំពីប្រវត្តិរបស់កម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា វិមានឈ្នះឈ្នះ សាងសង់ឡើង ជានិមិត្តរូបនៃខ្មែរទាំង អស់គ្នាសង់ឡើងជានិមិត្តរូបនៃសន្តិភាព សាងសង់ឡើងដើម្បីខ្មែរទាំងអស់គ្នា មិនមែនដើម្បីលើក តម្កើងសម្ដេចតេជោ ហ៊ុន សែន ឡើយ៕