លោក បណ្ឌិត ឌីម សុខុម អគ្គលេខាធិការ សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា អគ្គមេបញ្ជាការ និង ជានាយករង ទីចាត់ការការងារព្រំដែន ប្រធានការិយាល័យ ទំនាក់ទំនងព្រំដែនកម្ពុជា ថៃ និង លោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥

លោក បណ្ឌិត ឌីម សុខុម អគ្គលេខាធិការ សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា អគ្គមេបញ្ជាការ និង ជានាយករង ទីចាត់ការការងារព្រំដែន ប្រធានការិយាល័យ ទំនាក់ទំនងព្រំដែនកម្ពុជា ថៃ និង លោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្ដសករាជ ២០២៥ និងឈានចូលមកដល់ នៅថ្ងៃ១ ខែមករាខាងមុខនេះ។ ខ្ញុំបាទ ឌីម សុខុន និងក្រុមការងារ នៃសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពទាំងអស់ សូមសម្តែងនូវសេចក្តីគោរពដឹងគុណ យ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម ឯកឧត្តម ឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា អគ្គមេបញ្ជាការ និង ជានាយករង ទីចាត់ការការងារព្រំដែន ប្រធានការិយាល័យ ទំនាក់ទំនងព្រំដែនកម្ពុជា ថៃ និង លោកជំទាវ ដែលបានធ្វើការលះបង់អស់ ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាពិសេសក្នុងការ ដឹកនាំ ទីចាត់ការការងារព្រំដែន កម្ពុជា ថៃ ទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំធានារក្សាការពារបានយ៉ាងរឹងមាំនូវអធិបតេយ្យភាព សុខសន្តិភាព ស្ថិរភាព នយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ សំដៅលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ ឆ្លៀតក្នុងឱកាសដ៏នក្ខត្តឫក្សនេះ ខ្ញុំបាទ និងក្រុមការងារទាំងអស់ សូមលើកដៃបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យ ព្រះរតនត្រ័យ គុណកែវទាំងបី បុណ្យបារមីទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គ តាមជួយបីបាច់ថែរក្សា ការពារ និងប្រទានពរជ័យជូនចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ និង លោកជំទាវ ព្រមទាំង បុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូម ឯកឧត្តម ឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា អគ្គមេបញ្ជាការ ទីចាត់ការការងារព្រំដែន និងជា ប្រធានការិយាល័យ ទំនាក់ទំនងព្រំដែនកម្ពុជា ថៃ និង លោកជំទាវ មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំទាំងអស់គ្នា ៕