ប៉េកាំង)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters អោយដឹងថា ចិន កាលពី ថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូនេះបាននិយាយថាខ្លួននឹងមិនឈរឱបដៃមើលហ្វីលីពីន បង្ករឿង និង បំពានម្ដងហើយម្ដងទៀត នោះទេ នៅចំពោះមុខភាពតានតឹងកាន់តែឡើងកម្ដៅរវាងប្រទេសទាំង២ ក្នុងតំបន់សមុទ្រចិនខាងត្បូង។
ទីក្រុងម៉ានីល កាលពីដើមខែធ្នូនេះ បានចោទប្រកាន់ថានាវាឆ្មាំសមុទ្រចិនបានប្រើកាណុងបាញ់ ទឹកជារឿយៗដាក់ទូករបស់ខ្លួន អំឡុងធ្វើបេសកកម្មផ្គត់ផ្គង់ ឡើងវិញ ដោយបង្កឱ្យម៉ាស៊ីនរបស់ ទូកមួយគ្រឿងខូចខាតធ្ងន់ធ្ងរ និងមានចេតនាបើកបំបុកទូកហ្វីលីពីន។ ប៉ុន្តែ ដោយចាត់ទុកការចោទ ប្រកាន់នេះជាការ បំផ្លើសព័ត៌មានមិនពិត លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិចិន បាននិយាយថាភាគីហ្វីលីពីនតែងតែបញ្ជូននាវាបំពានចូលដែនទឹកនៅក្បែរ តំបន់ថ្មប៉ប្រះទឹកមាន វិវាទមួយ និងបង្កគ្រោះថ្នាក់ដល់នាវាឆ្មាំសមុទ្រចិន។
នៅឯសន្និសីទសារព័ត៌មានមួយអ្នកនាំពាក្យរូបនេះក៏បានអះអាងដែរថាឆ្មាំសមុទ្រចិនតែងតែចាត់វិធានការចាំបាច់នានាប្រកបដោយភាពត្រឹមត្រូវ និងស្របច្បាប់។ «ចិនតែងតែប្ដេជ្ញាចិត្តដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈកិច្ចសន្ទនា និងការពិគ្រោះយោបល ព្រមទាំងបង្កើតកិច្ចប្រឹងប្រែងរួមគ្នាដើម្បី ថែរក្សាការពារស្ថិរភាពសមុទ្រ។ ប៉ុន្តែយើងនឹងមិនឈរឱបដៃមើលហ្វីលីពីនបង្ករឿង និងបំពានម្ដងហើយម្ដងទៀតនោះឡើយ»។ នេះជាការបញ្ជាក់បន្ថែម របស់លោក Wu Qian៕