(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ បាន ស្នើជប៉ុន ពិនិត្យលទ្ធភាពជួយសាងសង់ស្ពានឆ្លងទន្លេមេគង្គ ពីក្តីតាកុយទៅអរិយក្សត្រ។
សម្តេចធិបតី ស្នើបែបនេះពេលអញ្ជើញបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ តម្លៃ ២៤៣លានដុល្លារ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។
បន្ថែមលើនេះ សម្តេចធិបតី បានបន្តថា ដោយសារជប៉ុនជឿនលឿន លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូ ស្ពាន សម្តេចបានស្នើទៅអនុរដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសច រណ៍ជប៉ុន រៀបចំកម្មវិធីឲ្យមានផ្លាស់ប្តូរចំណេះដឹង និងជំនាញ បទពិសោធន៍ និងបច្ចេកវិទ្យាលើ ហេដ្ឋារចនាសម្ព័ន្ធ របស់ប្រទេសជប៉ុន ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន នៅកម្ពុជា ឲ្យមាន ប្រសិទ្ធិភាពប្រសើរឡើង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ថ្ងៃនេះជាសក្ខីភាពពង្រឹង និងពង្រីកនូវ ទំនាក់ទំនងកម្ពុជា-ជប៉ុន និងដាក់ទិសដៅ សម្រាប់យុទ្ធសាស្ត្ររយៈពេលវែង គឺបានបញ្ជាក់ថា ជប៉ុន គឺជាមិត្តដ៏សំខាន់របស់កម្ពុជា ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ពីអតីតកាល បច្ចុប្បន្នកាល និងបន្តទៅអនាគត។ ជាក់ស្តែង នៅក្នុងក្របខណ្ឌវិស័យក្រសួងសាធារណការ និងដឹក ជញ្ជូន ដែលយើងបានរៀបរាប់អម្បាញ់មិញនេះ ឆ្លៀតក្នុងឱកាសនេះ ក៏ខ្ញុំសូមស្នើដល់មិត្តជប៉ុន តាម រយៈអនុរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ជួយដល់ការ គាំទ្រការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវស្ពាន បន្ថែមទៀត ដូចជាគម្រោងពង្រីក និងលើកកម្ពស់កម្រិត គុណភាពផ្លូវជាតិលេខ១ ទៅដល់ស្ពានអ្នកលឿង និងស្ពានឆ្លងកាត់ទន្លេមេគង្គ ក្តីតាកុយ-ទៅអរិយ ក្សត្រ ដែលបច្ចប្បន្នចាយកា បានពិនិត្យការស្នើរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនហើយ»។
បើតាមប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រឹមរយៈប៉ុន្មានខែប៉ុណ្ណោះ សម្តេចបានសម្ពោធ សមិទ្ធផល និងបើកការដ្ឋានសាងសង់សមិទ្ធផលជាច្រើន ក្រោមការគាំទ្រថវិកាពីជប៉ុន ដែលនេះជា សមិទ្ធផលកើតចេញពីទំនាក់ទំនងល្អប្រសើររវាងកម្ពុជា-ជប៉ុន ជាពិសេសអបអរសាទរខួប៧០ឆ្នាំ ទំនាក់ទំនងប្រទេសទាំងពីរ៕