(ភ្នំពេញ)៖ យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៣ និងទិសដៅ ការងារពាណិជ្ជកម្ម ឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា នៅរយៈពេល១១ ខែឆ្នាំ ២០២៣នេះ ក្រសួងពាណិជ្ជកម្ម ប្រមូលចំណូលបាន ៥៣ ៥៧៨.១លានរៀល ស្មើនឹងប្រមាណ ១៣លានដុល្លារ។
ចំណូលដែលក្រសួងពាណិជ្ជកម្មសម្រេចបាននេះស្មើនឹង ១០២.៩ភាគរយនៃច្បាប់ថវិកាឆ្នាំ ២០២៣ ដែលមានចំនួន ៥២ ៤៨២លានរៀល។
បើតាមរបាយការណ៍ ប្រភពចំណូលសំខាន់ៗ
របស់ក្រសួងពាណិជ្ជកម្មរួមមាន៖
* ការផ្តល់វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញមានជាង ២៦ ៥១៣ លានរៀល
* ការចុះបញ្ជីពាណិជ្ជកម្ម និងសេវាពាក់ព័ន្ធផ្សេងៗមានជាង ១៥ ៣៨១
លានរៀល
* ការចុះបញ្ជីម៉ាក និងសេវាពាក់ព័ន្ធផ្សេងៗមានជាង ៨ ៤៣៩លានរៀល
* សេវាទាក់ទងនឹងកិច្ចការពិព័រណ៍មានជាង ១០៨លានរៀល
* ការផាកពិន័យ និងសេវាផ្សេងៗរបស់អគ្គនាយកដ្ឋាន កបប មានជាង ១
៦៩១លានរៀល
* បានពីថ្លៃឈ្នួលអចលនទ្រព្យចំនួន ១ ១១២ លានរៀល
ដោយឡែកសម្រាប់ការចំណាយរបស់ក្រសួងវិញ នៅរយៈពេល ១១ខែ ឆ្នាំ២០២៣មានចំនួន ៩០ ៤៦៩.៨លានរៀល ស្មើនឹងប្រមាណ ២២លានដុល្លារ៕