ល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញនៅក្នុងហាងកាហ្វេ ពលរដ្ឋស្នើសុំអាជ្ញាធរមានសមត្ថកិច្ចចុះបង្ក្រាប

កោះកុង ៖ យោងតាមសេចក្ដីរាយការណ៍​បបានអោយដឹងថា មានទីតាំងល្បែងស៊ី សងជល់មាន់អនឡាញដោយខុសច្បាប់ ចំនួន២ទីតាំងផ្សេងគ្នា ស្ថិតចំកណ្តាលក្រុង កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង
ចំណែកអាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធនៅមិនទាន់មានចំណាត់ការចុះបង្ក្រាបនៅឡើយទេ!

ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ទីតាំងដែលកំពង់បើកល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញខាងលើ ទី១ បើកលេងនៅក្នុងហាងកាហ្វេ ឈ្មោះ ឡៃ ងៀ
ស្ថិតនៅខាងកើតផ្សារដងទង់ ក្នុងភូមិ៣ សង្កត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ! ទីតាំងទី២ បើកលេងសុីសងនៅក្នុងហាងកាហ្វេរ ពីខាងកើត ឱសថស្ថាន ម៉ក់ គឹមលី ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានកំពង់បើកលេង​សុីសង ហ៊ូកញ្ជ្រៀវយ៉ាងគគ្រឹក គគ្រេង​ ចំណែកអាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ឋនៅមិនទាន់មាន​ចំណាត់ការ​ចុះបង្រ្កាបនៅឡើយទេ! ប្រជាពលរដ្ឋនាំគ្នាដាក់ការសង្ស័យនិងឆ្ងល់យ៉ាងខ្លាំងថា​ទីតាំង បនល្បែងខុសច្បាប់នៅ​ក្នុងសង្កាត់ខាងលើ បើកលេង​យ៉ាងអាណាធិបតេយ្យ​បែបនេះ​ ហេតុអ្វីអាជ្ញាធរមាន​សមត្ថកិច្ច​មូល​ដ្ឋានបែជាមិនដឹង​ ?​ ឬមានអ្វីនៅពីក្រោយ​ ។

បើតាមប្រភពបានអោយដឹងទៀតថា​ ទីតាំងបនល្បែងជល់មាន់ខុសច្បាប់ទាំងពីទីតាំងនេះ គេនាំគ្នាភ្នាល់ចាក់លុយរាប់មុឺនរាប់សែនរៀល​ សម្រាប់មាន់ជល់​១គូៗ។

ដូច្នេះហើយពលរដ្ឋមានការព្រួយបារម្មណ៍​ ពីសុវត្ថិភាពសង្គម​ នៅក្នុងមូលដ្ឋានរបស់​ពួកគាត់ទើបបានស្នើសុំដល់លោកវរសេនីយ៍ ឯក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុងខេមរភូមិន្ទ មេត្តាចុះពិនិត្យ​និងធ្វើការបង្ក្រាបផង​ ធ្វើយ៉ាងណាអោយស្របតាមគោល​នយោបាយភូមិ ឃុំ មានសុវត្ថិភាព​ទាំង៩​ចណុចរបស់​រាជរដ្ឋាភិ បាល​ ដែលដាក់​ចេញ​ដោយក្រសួងមហា ផ្ទៃ​ ។

ជុំវិញករណីហាងកាហ្វេបើកល្បែងស៊ីសងជល់មាន់ខាងលើ លោក យស់ ចាន់វិចិត្រ អធិការក្រុងខេមរភូមិន្ទ បានបញ្ជាក់តាមទូរសព្ទ នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២៣ នេះថា មាន់ជល់តាមប្រព័ន្ធអនឡាញនៅតាមហាងកាហ្វេ មិនមានច្បាប់អនុញ្ញាតនោះទេ មានតែឡូតូប៉ុណ្ណោះ
ហើយបើមានលេង លោកនឹងឱ្យកម្លាំងរបស់លោកចុះទៅពិនិត្យមើល។

ទោះជាយ៉ាងណាក្ដី អ្នកដែលមានប្ដីជាអ្នកញៀនល្បែង សង្ឃឹមថា សមត្ថកិច្ច នឹងបង្ក្រាបទីតាំងខាងលើនេះមិនខានឡើយដើម្បីកុំឱ្យទីតាំងល្បែងសុីសងនេះ បង្វែរស្មារតីពលរដ្ឋឱ្យភ្លេចការងារហើយវក់វីប្រមូលលុយមកភ្នាល់ផ្សងសំណាងបែបនេះ ៕ ដោយ សេន ពិសិដ្ឋ