សហរដ្ឋអាមេរិករិះគន់អ៉ីស្រាអែល ជុំវិញចំណាត់ការការពារជនស៉ីវិលក្នុងសង្រ្គាមនៅហ្គាហ្សា

 (វ៉ាស៉ីនតោន)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reruters នៅថ្ងៃសុក្រ ទី៨ ខែធ្នូ ឆ្នាំ២០២៣ បានអោយដឹងថា​ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាន សម្តែងការរិះគន់ជាសាធារណៈមិនធ្លាប់មាន ចំពោះសង្រ្គាមរបស់អ៉ីស្រាអែលប្រឆាំងក្រុមហាម៉ាស នៅឯភាគខាងត្បូងតំបន់ហ្គាហ្សា ដោយនិយាយថា រដ្ឋាភិបាលនៅតែខ្វះចន្លោះក្នុងការការពារជន ស៉ីវិលនិងជនរងគ្រោះ។

បន្ទាប់ពីជួបរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Cameron ក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃ ព្រហស្បតិ៍សប្តាហ៍នេះ លោក Blinken បានបញ្ជាក់ថា «មួយសប្តាហ៍នៃប្រតិបត្តិការបស់អ៉ីស្រាអែល កាន់ភាគខាងត្បូង យើងមើលឃើញថានៅតែមានកត្តាចាំបាច់ដែលត្រូវតែបន្ថែម ដើម្បីការពារជន ស៉ីវិល ហើយចេតនាក្នុងការការពារ និងលទ្ធផលជាក់ស្តែងដែលយើងកំពុងឃើញ គឺនៅតែមានចន្លោះ ប្រហោង»

បើតាមសេតវិមាន លោកប្រធានាធិបតី ចូ បៃដិន ក៏បានជជែកគ្នាតាមទូរស័ព្ទជាមួយនាយក រដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu និងមហាក្សត្រហ្ស៊កដានី ស្តេច Abdullah កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះដែរ ព្រមជាមួយនឹងការសង្កត់ធ្ងន់ពីតម្រូវការដ៏សំខាន់ ដើម្បីការពារ និងបំបែកប្រជាជនស៉ីវិលចេញពីក្រុមហាម៉ាស និងច្រករបៀងដែលអនុញ្ញាតឲ្យមនុស្សចាកចេញ ដោយសុវត្ថិភាពពីតំបន់ដែលកំណត់គោលដៅវាយប្រហារ»៕