សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតអបអរសាទរទិវាជាតិ និងអន្តរជាតិប្រឆាំងអំពើពុករលួយ ៩ធ្នូ


(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០២៣នេះ បានចេញសារលិខិតអបអរសាទរដល់ ទិវាជាតិ និងអន្តរជាតិប្រឆាំងអំពើពុករលួយ ៩ធ្នូ។

ថ្ងៃទី៩ធ្នូ ជារៀងរាល់ឆ្នាំ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ (អ.ស.ប) កំណត់ ជាទិវាប្រឆាំងអំពើពុករលួយ ។ ស្ថាប័ន អ.ស.ប ទទួលបន្ទុកប្រយុទ្ធប្រឆាំងអំពើពុករលួយមាន ឈ្មោះថា អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រឆាំងអំពើពុករលួយ ហៅកាត់ថា អ៊ុនកាក់ UNCAC (The United Nations Convention Against Corruption) ដែលបានបង្កើតឡើងនា មហាសន្និបាត អ.ស.ប នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០០៣ និងចូលជាធរមាននៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០០៥ ។ មកដល់ខែតុលា ឆ្នាំ ២០២៣នេះ ស្ថាប័នប្រឆាំងអំពើពុករលួយ អ.ស.ប អ៊ុនកាក់ មាន រដ្ឋជាសមាជិកចំនួន ១៩០ ប្រទេស លើ ១៩៣ ប្រទេស ។ ព្រះរាជាណាចក្រកម្ពុជា បានចូលជា សមាជិកនៅថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០០៧ មកម៉្លេះ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជារដ្ឋភាគី នៃអនុសញ្ញា អ.ស.ប ស្តីពីការប្រឆាំងអំពើពុក រលួយ សម្តេចធិបតី ហ៊ុន ម៉ាណែត សូមសម្តែងនូវក្តីសោមនស្សរីករាយ អបអរសាទរចំពោះទិវា ប្រឆាំង អំពើពុករលួយ ៩ ធ្នូ ដែលជាទិវាអន្តរជាតិ និងជាទិវាមួយរបស់ជាតិយើង ហើយសូមចូល រួមជាមួយគ្រប់ ស្ថាប័នជាតិ បងប្អូនជនរួមជាតិទាំងអស់ វិស័យឯកជន អង្គការក្រៅរដ្ឋាភិបាល គណបក្សនយោបាយ ប្រែ ក្លាយជារៀងរាល់ឆ្នាំ ឱ្យទិវា ៩ ធ្នូ ជាការលើកកម្ពស់ និងបើកទូលាយមិន ឈប់ឈរ ដើម្បីកសាងមាតុភូមិ កម្ពុជា ឱ្យវៀចាកពីអំពើពុករលួយ និងស្គាល់តែភាពស្អាតស្អំ និងការ រីកចម្រើនជានិច្ចកាល៕

ខាងក្រោមនេះជាសារលិខិតរបស់សម្តេចធិបតី៖