វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែនកោះកុង បានប្រារព្ធពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០២៣-២០២៤

កោះកុង÷ នៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២៣ លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធបើកបវេសនកាលឆ្នាំសិក្សា ២០២៣-២០២៤ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស តេជោសែនកោះកុង ដែលមានការចូលរួមគ្រប់មន្ទីរអង្គភាពពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ នឹងសិក្សានុសិស្ស ជាច្រើននាក់។

ថ្លៃងក្នុងពិធីបើកបវេសនកាល លោកស្រី ឈី វ៉ា អភិបាលរងខេត្ត បានអានសារ លិខិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា ទាំងស្រុង។

ក្នុងឱកាសនោះ លោកស្រីអភិបាលរង ខេត្ត បានស្នើដល់ប្រធាន អនុប្រធានមន្ទីរ លោកនាយក អាជ្ញាធរក្រុង.សង្កាត់ សហ គមន៍ និងមាតា បិតា សិស្ស បន្តជួយបម្រុងបន្ថែម ចំពោះករណីសិស្សអវត្តមានច្រើន ហើយនិងសិស្ស ងាយបោះបង់ ចោលការសិក្សា។ ម្យ៉ាងទៀតខ្ញុំសូមផ្ដាំផ្ញើដល់ក្មួយៗទាំងអស់ ពាក់ព័ន្ធទៅនឹងវត្ត មាន បើសិនជាអវត្តមានច្រើន ក៏យើងបាត់បង់សិទ្ធិក្នុងការប្រឡងដែរ។ ដូច្នេះក្មួយៗត្រូវតាមដានវត្តមាន ត្រូវពង្រឹងខ្លួនឯង យកចិត្តទុកដាក់ខិតខំរៀនសូត្រ និងគោរពវិន័យសាលា “ដូចពាក្យស្លោក” ទំពាំងស្នងឬស្សី សិស្សប្រុសស្រីស្នងជាតិ។

ជាមួយគ្នានេះ លោកស្រី អភិបាលរងខេត្ត ថ្លែងអបអរសារទរ ចំពោះលទ្ធផលប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រលងកាលពីថ្ងៃ០៦ ខែវិច្ឆិកា កន្លងទៅ ដែលជាទីមោទកភាព សម្រាប់វិស័យអប់រំ ខេត្តកោះកុង ដែលបានជាប់ជាស្ថាពរ រហូតដល់ ៦៩,៧៥% ស្មើ និង ៨៥១ នាក់ ដែលប្រលងជាប់បាក់ឌុប ចំពោះសិស្សដែលជាប់នីតិA បានជាប់ត្រឹមចំនួន៣ នាក់ ថយចុះជាងឆ្នាំមុន។ ខ្ញុំសូមលើក ទឹកចិត្តដល់ក្មួយៗទាំងអស់ ត្រូវខិតខំប្រឹងប្រែង ក្រាលពីថ្នាក់ទី ១០ រហូតដល់ថ្ងៃប្រលងបាក់ឌុប ដើម្បីឲ្យយើងមានមូលដ្ឋានរឹងមាំ មានលទ្ធភាពក្នុងការប្រឡងបានល្អប្រសើរ។ ហើយខ្ញុំនឹងសង្ឃឹមថា ឆ្នាំក្រោយនិងទទួលបាននីតិ A ឱ្យកាន់តែច្រើនជាងនេះទៅទៀត ៕ ដោយ សេន ពិសិដ្ឋ