លោកជំទាវអភិបាលខេត្តកោះកុង អញ្ជើញបើកបវសនការឆ្នាំសិក្សាថ្មី ឆ្នាំ២០២៣-ឆ្នាំ២០២៤នៅវិទ្យាល័យចំការលើ ឃុំថ្មស ស្រុកបូទុមសាគរ។

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ថ្លែងបើកបវសនការឆ្នាំសិក្សាថ្មី ឆ្នាំ២០២៣-ឆ្នាំ២០២៤នៅវិទ្យាល័យចំការលើ ឃុំថ្មស ស្រុកបូទុមសាគរ។

តាមរយៈសាររបស់រាជរដ្ឋាភិបាលកម្ពុជា លោកជំទាវអភិបាលខេត្ត លើកឡើងថា ថ្ងៃនេះជាដំបូង សម្រាប់ការសិក្សាថ្មីរបស់ក្មួយៗ ហើយក៏អាចចាត់ទុកជាថ្ងៃដំបូង ដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ចាប់ផ្តើមអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗ ពាក់ព័ន្ធនឹងវិស័យអប់រំ ដូចមានចែងក្នុងបញ្ចកោណទី១ ន យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផ្តោតលើ “ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចកវិទ្យា” និងការដាក់ចេញនូវវិធានការគន្លឹះ សម្រាប់ដោះស្រាយក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្នុងគោលដៅ “លើកកម្ពស់ គុណភាពអប់រំ” ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា ។

ចំណែកលោក ក្រូច បូរីសីហា អភិបាលស្រុកបូទុមសាគរ ក្នុងពុធីបើកបវសនការឆ្នាំថ្មី ឆ្នាំ២០២៣-ឆ្នាំ២០២៤ បានថ្លែងថា រដ្ឋបាលស្រុកបានយកចិត្តទុកដាក់ អនុវត្តគោលនយោបាយយុទ្ឋសាស្រ្ត បញ្ចកោណរបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សន្តិសុខ សុវត្ថិភាពសង្គម ព្រមទាំងលើកស្ទួយការអភិវឌ្ឍន៍លើគ្រប់វិស័យក្នុងស្រុក អោយមានភាពរីកចំរើន ស្របតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ សំដៅលើកកម្ពស់អភិបាលកិច្ចល្អ ការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋនៅមូលដ្ឋានស្រុកផងដែរ ជាពិសេសបានជំរុញដល់គ្រប់សាលារៀនអោយខិតខំបង្ហាត់បង្រៀនដល់សិក្សានុសិស្ស ដើម្បីពង្រឹងវិស័យអប់រំ អោយមានភាពកាន់តែល្អប្រសើរផងដែរ។

លោក ក្រូច បូរីសីហា អភិបាលស្រុក បានថ្លែងបន្ថែមថា ស្រុកបូទុមសាគរ មានសាលារៀន ចំនួន៥៦ខ្នង ស្នើនិង២៥៦បន្ទប់ លោកគ្រូ អ្នកគ្រូ សរុមចំនួន២៤២នាក់ ស្រី១១០នាក់  មានសិស្សានុសិស្សសរុមចំនួន៥៣៣២នាក់    ស្រីសរុបចំនួន២៦៦៩នាក់ ។

សិស្សានុសិស្ស បានចូលរួមប្រលង មធ្យមសិស្សាទុតិយភូមិឆ្នាំសិក្សា២០២២-២០២៣ មានចំនួន១៤៨នាក់ ស្រី៧១នាក់ ជាលទ្ធផល ទទួលបានជ័យជំនះចំនួន១១៨នាក់ ស្រី៥៥នាក់ សិស្សដែលបានទទួលនិទ្ទេសA ចំនួន០១នាក់ប្រុស Bចំនួន០៩នាក់/ស្រី០៤នាក់ Cចំនួន២៧នាក់/ស្រី១៣នាក់ Dចំនួន៣៤នាក់/ស្រី១៩ និង Eចំនួន៤៧នាក់/ស្រី១៩នាក់។

រដ្នបាលស្រុកបានសហការណ៍ជាមួយសប្បុរសជននានា ក្នុងស្រុកដូចខាងក្រោម៖
-បានសាងសង់ផ្លូវបេតុងអាមេចូលសាលាបឋមសិក្សាចម្លងគោប្រវែង១០៧មទទឹង៤ម កម្រាស់០.១២ម និងចាក់បំពេញអាចជ៍ដីចំណាយ ទឹកប្រាកសរុបចំនួន ២៨.៥៧៨.០០០រៀល(ម្ភៃប្រាំបីលានប្រាំរយចិត្តសិបប្រាំបីពាន់រៀលគត់)
-បានសាងសង់ផ្លូវបេតុងអាមេ១ខ្សែ និងតារាងបាលទាត់១កន្លេង ក្នុងសាលាបឋមសិក្សាស្រែថ្មីចំណាយទឹកប្រាក់អស់៨.៨០០ដុល្លាសហរដ្ឋអាមេរិច
-បានអាគារបំណិតចំនួន២ខ្នង ស្មើរនិង២បន្ទប់ និងសម្ភារៈសិក្សាបំណិន ឧបត្ថមគាំទ្រដោយអង្គការPFDA ស្ថិតនៅអនុវិទ្យាល័យពន្លឺវិជ្ជា និងសាលាបឋមសិក្សាប្រលាន
-កំពុងសាងសង់អរគារសិក្សាចំនួន២ខ្នង កម្ពស់២ជាន់ ស្មើរនិង២៤បន្ទប់ ស្ថិតនៅភូមិថ្មស ឃុំថ្មស និងមានសមិទ្ធផលជាច្រើនទៀត៕