(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos បាននិយាយថា ជម្លោះនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយក្រុមយោធា គឺជាបញ្ហាដ៏លំបាកមួយសម្រាប់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងការដោះស្រាយ ខណៈជម្លោះនេះកាន់តែខ្លាំងក្លាឡើង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។
ថ្លែងក្នុងវេទិកាមួយនៅរដ្ឋហាវ៉ៃ លោក Marcos បាននិយាយថា មានការប្តេជ្ញាចិត្តពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប៉ុន្តែបញ្ហាគឺស្មុគស្មាញ រួមទាំងផលប៉ះពាល់មនុស្សធម៌ផងដែរ។
លោកបានសង្កត់ធ្ងន់ថា «មានកម្លាំងរុញច្រានយ៉ាងខ្លាំងសម្រាប់អាស៊ាន ក្នុងការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា។ ប៉ុន្តែវាជាបញ្ហាដ៏លំពិបាកមួយ»៕