អ៉ីស្រាអែល វាយប្រហារតាមផ្លូវអាកាសជាថ្មី នៅក្បែររដ្ឋធានីរបស់ស៊ីរី


(ដាម៉ាស)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP បានអោយដឹងថា ប្រព័ន្ធផ្សព្វ ផ្សាយរដ្ឋស៊ីរី បានរាយការណ៍ថាអ៉ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាស នៅក្បែររដ្ឋ ធានី ដាម៉ាស នៅថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកានេះដោយបង្កការខូចខាតមួយចំនួន។

អ៉ីស្រាអែល បានវាយប្រហារលើគោលដៅនៅក្នុងប្រទេសស៊ីរី ជាច្រើនលើកមកហើយ ក្នុងពេល ប៉ុន្មានសប្ដាហ៍កន្លងទៅនេះ ខណៈភាពតានតឹងក្នុងតំបន់កំពុងកើនឡើង ដោយសារតែសង្រ្គាម រវាងអ៉ីស្រាអែល និងក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សា។

ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីយោធា ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី SANA បានឱ្យ ដឹងថានៅម៉ោងប្រហែល ២៖២៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រនេះ អ៉ីស្រាអែលបានបើក ការវាយប្រហារតាមផ្លូវអាកាសចេញពីតំបន់ Golan Heights លើគោលដៅជាច្រើននៅតាមជាយ រដ្ឋធានីដាម៉ាស។ SANA មិនបានបញ្ជាក់លម្អិតពីទីតាំងដែលរងការវាយប្រហារទេ ដោយគ្រាន់តែ អះអាងពីការខូចខាតមួយចំនួន ហើយប្រព័ន្ធការពារដែនអាកាសស៊ីរី ក៏បានស្ទាក់បំផ្លាញមីស៊ីល មួយចំនួនរបស់ អ៉ីស្រាអែលផងដែរ។

ប៉ុន្តែ អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី មានមូលដ្ឋាននៅចក្រភពអង់គ្លេស បានឱ្យដឹងថាការវាយ ប្រហាររបស់អ៉ីស្រាអែលគឺមានគោលដៅលើមូលដ្ឋានប្រើប្រាស់ដោយចលនាប្រដាប់អាវុធហេសបូលឡាលីបង់៕