សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញអនុសាសន៍គន្លឹះចំនួន ៥ ជូនថ្នាក់ដឹកនាំរាជធានី-ខេត្ត ពង្រឹងប្រសិទ្ធភាពអភិបាលកិច្ច

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញអនុសាសន៍គន្លឹះចំនួន៥ចំណុច ជូនអភិបាលរាជធានី-ខេត្តពង្រឹងប្រសិទ្ធភាពអភិបាលកិច្ច ជានយោបាយវិមជ្ឈការ និងវិសហមជ្ឈការ។

អនុសាសន៍នេះ ត្រូវបានសម្តេចធិបតី ប្រកាសឡើងក្នុងពិធីសម្ពោធអគារថ្មីនៃទីស្តីការក្រសួងមហាផ្ទៃនាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

អនុសាសន៍ទាំង៤នោះរួមមាន៖
១៖ ត្រូវពង្រឹងខ្លួន រៀបចំកែសម្រួលយន្តការនានា គោលការណ៍ស្តង់ដារ ពង្រឹងភាពស្អាតស្អំ
២៖ ពង្រឹងការត្រួតពិនិត្យ ការតាមដាន និងគាំទ្រដល់មូលដ្ឋានលើ គម្រោងនៃការអនុវត្តឱ្យបានប្រសិទ្ធភាព
៣៖ ពង្រឹងយន្តការច្រកចេញចូលតែមួយឱ្យមានប្រសិទ្ធភាព
៤៖ ការគ្រប់គ្រងហិរញ្ញវត្ថុ និងប្រើប្រាស់ទ្រព្យសម្បត្តិឱ្យបានល្អ ហើយត្រូវម្ចាស់ការដោះស្រាយបញ្ហា ដោយក្តាប់ឱ្យជាប់បញ្ហា ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន
៥៖ ខិតខំអភិវឌ្ឍរាជធានី-ខេត្ត និងទាក់ទាញវិនិយោគ និងដៃគូ ដើម្បីបង្កើតភាពទាក់ទាញផ្សេងៗ៕