អជ្ញាធរខេត្តកោះកុង រៀបចំវេទិការផ្សព្វ ផ្សាយ និងពិគ្រោះយោបល់របស់ក្រុម ប្រឹក្សាខេត្ត ដើម្បីជួយសំរួល និងដោះ ស្រាយកង្វល់ដល់ប្រជាពលរដ្ឋ

កោះកុង÷ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ អញ្ជើញជាអធិបតី នៃវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ដើម្បីជួយសំរួល ដោះស្រាយរាល់កង្វល់ បញ្ហារប្រឈម និងសំនូមពររបស់ប្រជាពលរដ្ឋ នៅក្រុងខេមរភូមិន្ទ ។

ក្នុងវេទិការជាសាធារណៈនោះ ប្រជាពល រដ្ឋបានសំដែងការត្រេកអរ ព្រោះថាវេទិការនេះបានបើកឱកាសអោយប្រជាពល រដ្ឋទូរទៅ បានចូលរួមសំដែងនូវអារម្មណ៍ពិត និងលើកឡើងនៅបញ្ហាប្រឈម ឧបសគ្គ ទុក្ខកង្វល់ជាក់ស្តែង ដែរពួកគាត់ជួបប្រទះក្នុងមូលដ្ឋាលរស់នៅរបស់ខ្លួន ដើម្បីស្នើរអោយរដ្ឋបាលខេត្ត ក្រុមប្រឹក្សាខេត្ត អាជ្ញាធរ មន្ទីរជំនាញពាក់ព័ន្ធ ជួយរកដំណោះស្រាយជូនពួកគាត់។

ជាលទ្ធផលប្រជាពលរដ្ឋ ក៏បានសំដែងអារម្មណ៍គាំទ្រ និងសប្បាយរីករាយជាខ្លាំងនៅពេលរដ្ឋបាលខេត្តយកចិត្តទុក ដាក់នឹងបានដោះស្រាយរាល់កង្វល់បញ្ហាប្រឈមពួកគាត់ដោយ សមស្រប ច្បាស់ លាស់ជាក់លាក់ ទទួលយកបាន ប្រកប ដោយតម្លាភាព ទាំងក្នុងវេទិការផ្ទាល់ និងដោះស្រាយជាបន្តរបន្ទាប់ទៀតនូវការស្នើសុំរបស់ពួកគាត់តាមដំណាក់កាល និងតាមអាទិភាព ក្នុងការជួយអភិវឌ្ឍន៍អោយមានការរីកចំរើនដល់គ្រួសារពួកគាត់ និងមូលដ្ឋានរស់នៅរបស់ពួកគាត់ផ្ទាល់។

មានប្រសាសន៍ក្នុងវេទិការនេះ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត បានលើឡើងថា សុខទុក្ខក្តីកង្វល់របស់ប្រជា ពលរដ្ឋ គឺជាសុខទុក្ខក្តីកង្វល់របស់អាជ្ញា ធរដែនដី និងថ្នាក់ដឹកនាំដូចគ្នា ដូចនេះរដ្ឋបាលខេត្តបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនេះឡើង ដើម្បីអោយដឹងច្បាស់ពីសុខទុក្ខ និងផ្តល់ឱកាសដល់ក្រុមប្រឹក្សាគ្រប់ថ្នាក់ អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់អាចចូលរួមក្នុងការផ្តល់មតិយោបល់ចំពោះការអភិវឌ្ឍន៍មូលដ្ឋាន សមិទ្ធផល បញ្ហាប្រឈម និងទិសដៅអនុវត្តនាពេលខាងមុខរបស់រដ្ឋបាលខេត្ត ផ្តល់នូវអនុសាសន៍ និងសំណូមពរនានា សម្រាប់ការពិភាក្សា និងតាមរយ:ការឆ្លើយតបបានទាន់ពេលវេលាពីស្ថាប័នជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឈានទៅធ្វើការកែលម្អ និងដោះស្រាយឲ្យកាន់តែល្អប្រសើរស្របទៅនឹងតម្រូវការជាអាទិ ភាព និងការកាត់បន្ថយភាពក្រីក្រជូនដល់ប្រជាពលរដ្ឋទូទៅគ្រប់មូលដ្ឋាន។

លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានថ្លែងនូវអំណរគុណ ចំពោះវត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ សមាជិក សមាជិការនៃអង្គវេទិការ និងពិសេសប្រជាពលរដ្ឋទាំងមូលដែលបានចូលរួមក្នុងវេទិកានេះ ពិតជាបានបង្ហាញឲ្យឃើញពីការប្តេជ្ញាចិត្តចូលរួមសហការយ៉ាងខ្លាំងក្លានៅក្នុងដំណើរការ នៃការគាំទ្រ និងជំរុញការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាមក្របខ័ណ្ឌ យុទ្ធសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឲ្យកាន់តែទទួលបានលទ្ធផលជោគជ័យថ្មីៗថែមទៀត បម្រើឱ្យសេចក្តីត្រូវការពិត ប្រាកដរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោកជំទាវ បានសំដែងនូវក្តីរីករាយជាខ្លាំង ដោយសង្កេតឃើញថា វេទិការឆ្នាំនេះចំណុចប្រឈមរបស់ប្រជាពលរដ្ឋមានតិចតួច ជាងឆ្នាំកន្លងមក ពិសេសសឹងតែបាត់អស់ពីបញ្ហាប្រឈមដោយគ្រឿងញ្ញៀន និងល្បែងស៊ីសង នេះសបញ្ជាក់អោយដឹងពីការរីកចំរើនជឿនលឿន និងការយល់ដឹងរបស់ប្រជាពលរដ្ឋយើង ក្នុងការជួយគ្នាចូលរួមអភិវឌ្ឍន៍ និងជួយទប់ស្កាត់បទល្មើសនានាដើម្បីជួយអោយភូមិឃុំមានសុវត្តិភាព ក្នុងមូលដ្ឋានរស់នៅរបស់ខ្លួន។

លោកជំទាវសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋបន្តរការចូលរួមជាមួយអាជ្ញាធរបន្តរទៀត ក្នុងការអភិវឌ្ឍន៍ និងទប់ស្កាត់បទល្មើសនានា ហើយមួយទៀតសូមពលរដ្ឋដែរគ្រប់អាយុធ្វើអត្តសញ្ញាណប័ណ្ណ សូមអញ្ជើញទៅធ្វើអោយបានគ្រប់គ្នា ដើម្បីជាឯកសារប្រើប្រាស់ចាំបាច់ និងដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ៕ ដោយ សេន ពិសិដ្ឋ