(វ៉ាស៉ីនតោន)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣ អោយដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃពុធសប្តាហ៍នេះ បានថ្កោលទោសការវាយប្រហារសងសឹក ពីសំណាក់ក្រុមអ្នកតាំងលំនៅឋាន អ៉ីស្រាអែលទៅលើប្រជាជនប៉ាឡេស្ទីន ក្នុងតំបន់ West Bank ហើយប្តេជ្ញារកដំណោះស្រាយរដ្ឋពីរ ដើម្បីបញ្ចប់ជម្លោះរយៈពេលរាប់ទសវត្សរ៍មកនេះ។
អំពើហិង្សាពីក្រុមអ្នកតាំងលំនៅឋានអ៉ីស្រាអែល លើជនជាតិប៉ាឡេស្ទីនបានកើតមានឡើងកាន់ តែខ្លាំង ចាប់តាំងពីមានការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៉ីស្រាអែលសម្លាប់មនុស្ស ១,៤០០ នាក់ កាលពីថ្ងៃទី៧ ខែតុលា។ លោក បៃដិន បាននិយាយថា ការវាយប្រហារពីសំណាក់ក្រុមជ្រុល និយមដែលអ្នកតាំងលំនៅឋាននៅទីនោះ គឺស្មើនឹងការចាក់សាំងទៅលើភ្លើង ដែលកំពុងឆាបឆេះរួច ហើយនៅតំបន់មជ្ឈិមបូព៌ា។ លោក បៃដិន បានគូសបញ្ជាក់ថា «ពួកគេត្រូវតែបញ្ឈប់សកម្មភាព ទាំងអស់នេះ ពួកគេត្រូវតែទទួលខុសត្រូវ ហើយបញ្ឈប់សកម្មភាពឥលូវនេះ»។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរប៉ាឡេស្ទីន ប្រជាជនប៉ាឡេស្ទីនត្រូវបានសម្លាប់ពីអ្នកតាំងលំនៅ ឋានអ៉ីស្រាអែល ខណៈក្រុមសិទ្ធិមនុស្សនិយាយថា អ្នកតាំងលំនៅឋានបានដុតរថយន្ត និងវាយ ប្រហារលើសហគមន៍តូចៗជាច្រើន ដោយបង្ខំឲ្យពួកគេជម្លៀសខ្លួនទៅកាន់តំបន់ផ្សេងទៀត៕