ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប្រកាសផ្ទេរភារកិច្ច និងចូលកាន់មុខតំ ណែងព្រះរាជអាជ្ញានៃអយ្យការអមសា លាដំបូងខេត្តកោះកុង


កោះកុង ៖  ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញប្រកាសផ្ទេរ និងចូលកាន់មុខតំណែងរបស់ លោកជំទាវ ចាត សូរស្មី  ជាព្រះ រាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុង ជំនួស ឯកឧត្តម រស់ សារាំ ដែលត្រូវបានផ្ទេរភារកិច្ច ទៅជាព្រះរាជ អាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត កំពង់ធំ។  ពិធីនេះធ្វើឡើងនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៣ ដែលមានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ លោក ជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិ បាលខេត្តកោះកុង, សមាជិកឧត្តមក្រុម ប្រឹក្សា នៃអង្គចៅ ក្រម,ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌, ប្រធានសាលាឧទ្ធរណ៍,អគ្គព្រះរាជអាជ្ញានៃមហា អយ្យការអមសាលាឧទ្ធរណ៍, ប្រធានសា លាដំបូង និងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តនានា ព្រមទាំងលោក លោកស្រីជាចៅក្រម ព្រះរាជអាជ្ញារង មន្រ្តីតុលាការ និងមន្ត្រីអនុវត្តច្បាប់ ផ្សេងទៀត។

នាឱកាសនោះ ឯកឧត្តម កើត រិទ្ធ ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះ លោកជំទាវ ចាត សូរស្មី ព្រះ រាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ដែលត្រូវបានផ្ទេរ និងតែង តាំងជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុង  ហើយក៏សូមធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម រស់ សារាំ ដែលបានដឹកនាំអយ្យការអមសាលាដំបូងខេត្តកោះ កុង កន្លងទៅនេះ និងថ្នាក់ដឹកនាំនៃសា លាដំបូងនិងអយ្យការអមសាលាដំបូងខេត្តកោះកុង ដែលបានរួមចំណែកក្នុងការធានាថែរក្សានូវស្ថិរភាពសង្គម សន្តិ សុខ សណ្តាប់ធ្នាប់សាធារណៈ និងការ បម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់, មានសាមគ្គីផ្ទៃក្នុងល្អ និងមានកិច្ចសហ ការល្អជាមួយនឹងអាជ្ញាធរអនុវត្តច្បាប់តាមមូលដ្ឋាននាពេលកន្លងមក។

ឯកឧត្តម រដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះ អភិបាល នៃគណៈអភិបាល ខេត្តកោះកុង, អាជ្ញាធរដែនដី និងកង កម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការល្អជាមួយសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកោះកុង នាពេលកន្លងមក។ លោករដ្ឋមន្រ្តី ក៏បានស្នើឱ្យបន្តផ្តល់កិច្ចសហការល្អនេះបន្តទៀត ដើម្បីឱ្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកោះកុង អនុវត្តតួនាទីរបស់ខ្លួនដោយរលូន និងប្រកបដោយប្រសិទ្ធភាព។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធ៌ម បានណែនាំ និងផ្តាំផ្ញើដល់ លោកជំទាវ ចាត សូរស្មី  ដែលត្រូវចូលកាន់តំណែងជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុង ក៏ដូចជា ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្រ្តីរាជការទាំងអស់នូវចំណុចសំខាន់មួយចំនួន រួមមាន៖

(១)- ត្រូវពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងយកចិត្តទុកដាក់បន្ថែមទៀតក្នុងការចាត់ការឱ្យបានម៉ឺងម៉ាត់ តឹងរឹង ត្រឹម ត្រូវ និងប្រកបដោយតម្លាភាព នូវសំណុំ រឿងនានា ចំពោះជនបរទេសដែលបានប្រព្រឹត្តបទល្មើសទាំងនេះ ត្រូវអនុវត្តទោសបន្ថែម ដូចជាការអនុវត្តវិធានការបណ្តេញចេញពីកម្ពុជា ក្រោយបញ្ចប់ការអនុវត្តទោសពន្ធនាគារ។

(២)- ត្រូវប្រកាន់ខ្ជាប់នូវ អនាគតិ នៅពេលជំនុំជម្រះរឿងក្តី ពោលគឺការវៀរចាកនូវ អគតិទាំង ៤ គឺ ឆន្ទាគតិ ទោសាគតិ ភយាគតិ និងមោហាគតិ ព្រមទាំងប្រកាន់យកនូវ សុគតិធម៌ទាំង៥ គឺ វិរិយសម្បយុត្តិ សុចរិតយុត្តិធម៌ បញ្ញត្តិគារវោ សមទណ្ឌោ និង បញ្ញាវុធវិនិច្ឆ័យ។

(៣)- ត្រូវប្រកាន់ភ្ជាប់នូវ អភិក្រមដ៏ថ្លៃថ្លាទាំង ៥ របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហា ក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ពោលគឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់” និងអភិក្រមទាំង ៤ របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ពោលគឺ “ចក្ខុវិស័យច្បាស់លាស់ ប្តេជ្ញាចិត្តខ្ពស់ ចូលរួមដោយស្មោះត្រង់ និងលះបង់” ដើម្បីធ្វើជាគោលការណ៍នៃអភិបាលកិច្ចការងារក្នុងការអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួន ក៏ដូចជា ដើម្បីចូលរួមជាមួយការងារកែទម្រង់វិស័យយុត្តិធម៌ឱ្យទទួលបានជោគជ័យ។

(៤)- ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងសមត្ថភាពធនធនមនុស្សរបស់ខ្លួន តាមរយៈការពង្រឹងលើការសិក្សាស្រាវជ្រាវ ការរៀបចំជាសិក្ខាសាលា វគ្គបណ្តុះ បណ្តាល ឬកម្មវិធីចែករំលែកនូវចំណេះ ដឹង និងបទពិសោធន៍ថ្មីៗ ដល់មន្ត្រីរាជការដែលស្ថិតនៅក្រោមឱវាទរបស់ខ្លួន ។

(៥)- ត្រូវខិតខំពង្រឹងគុណភាពនៃការសរសេរសាលក្រម/សាលដីកាឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត, ងាយយល់ និងមានសំអាងហេតុ, សំអាងច្បាប់ច្បាស់ លាស់ និងគ្រប់គ្រាន់ ជាពិសេស ការលើកកម្ពស់គុណភាពនៃការសម្រេចសេចក្តីឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ស្របតាមច្បាប់ និងនីតិវិធីជាធរមាន។

(៦)- ត្រៀមលក្ខណៈទាំងផ្នែកបច្ចេកទេស ទាំងផ្នែករដ្ឋបាល និងធនធានមនុស្ស ដើម្បីចូលរួមអនុវត្តឱ្យបានសកម្ម និងផ្តល់កិច្ចសហការឱ្យបានពេញលេញក្នុងការ អនុវត្តយុទ្ធនាការសំខាន់ៗទាំង ៣ ដែលនឹងដាក់ចេញដោយក្រសួងយុត្តិធម៌នាពេលខាងមុខ ដោយត្រូវយកចិត្តទុក ដាក់អនុវត្តឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់បំផុត ប្រកបដោយឆន្ទៈមោះមុត ស្មារតីប៊ូរេសកម្ម
និងការទទួលខុសត្រូវខ្ពស់ សំដៅ លើកកម្ពស់យុត្តិធម៌សង្គម និងជំនឿទុក ចិត្តរបស់ប្រជាពលរដ្ឋលើវិស័យយុត្តិធម៌របស់កម្ពុជា៕ ដោយ សេនពិសិដ្ឋ