(ភ្នំពេញ)៖ ក្រសួងទេសចរណ៍បានស្នើទៅកាន់ក្រុមហ៊ុនអាកាសចរណ៍ VINCI Airports បន្តផ្សព្វ ផ្សាយពីគោលដៅទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប ពិសេសទីផ្សារបារាំង ដើម្បីរួមចំណែកក្នុង ការទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកាន់កម្ពុជាបន្ថែមទៀត។
កិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងជំនួបពិភាក្សារវាង ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេស ចរណ៍ និងលោក Emmanuel Menanteau នាយកតំបន់នៃក្រុមហ៊ុន VINCI Airports នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ និងអភិវឌ្ឍវិស័យទេស ចរណ៍ ជាពិសេសការផ្តល់បដិសណ្ឋារកិច្ចល្អជូនភ្ញៀវជាតិនិងអន្តរជាតិដែលធ្វើដំណើរចេញ-ចូល ប្រទេសកម្ពុជាតាមផ្លូវអាកាស។
ឯកឧត្តម រដ្ឋមន្ត្រីបានស្នើសុំឱ្យក្រុមហ៊ុន VINCI Airports បន្តកិច្ចសហការជាមួយក្រសួងទេស ចរណ៍ក្នុងភាពជាដៃគូល្អរវាងរដ្ឋ និងឯកជន សំដៅជំរុញនិងលើកកម្ពស់វិស័យទេសចរណ៍កម្ពុជាឱ្យ ឈានឡើងមួយកម្រិតទៀត។
ឯកឧត្តម រដ្ឋមន្ត្រីបានបន្តគាំទ្រនូវកិច្ចសហប្រតិបត្តិការល្អ និងភាពជាដៃគូជិតស្និទ្ធជាមួយក្រុមហ៊ុន VINCI Airports ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទាញបទពិសោធន៍ជាសាកលរបស់ VINCI Airports ក្នុងការពង្រឹងការតភ្ជាប់ជើងហោះហើរមកកម្ពុជាកាន់តែច្រើនថែមទៀត ស្របតាមទិសដៅយុទ្ធ សាស្រ្តរបស់ក្រសួងទេសចរណ៍ គឺបង្កើន៥ និងអភិវឌ្ឍន៍៣ (BUILD + 3Ds)។
លោក Emmanuel Menanteau បានគូសបញ្ជាក់ថា ទោះក្នុងអំឡុងពេលនៃការបិទខ្ទប់ដោយ សារការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ក្រុមហ៊ុន VINCI Airports នៅតែបន្តបេសកកម្មរបស់ខ្លួន និងបានសន្យាបន្តផ្សព្វផ្សាយកម្ពុជាទៅកាន់ទីផ្សារបារាំង និងអឺរ៉ុបបន្ថែមទៀត។ ឯកឧត្តម រដ្ឋមន្ត្រី សុខ សូកេន និងលោក Emmanuel Menanteau បានប្តេជ្ញាចិត្តរួមគ្នាក្នុងការបន្ត លើកកម្ពស់កិច្ច សហប្រតិបត្តិការបន្ថែមទៀត ដើម្បីជំរុញភាពប្រកួតប្រជែងទេសចរណ៍ ចីរភាពទេសចរណ៍ និង បរិយាបន្នទេសចរណ៍សម្រាប់វិស័យទេសចរណ៍កម្ពុជា៕