(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឲ្យ លោក Mauro Vieira រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋ សហព័ន្ធប្រេស៊ីល ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
លោក Mauro Vieira បានមកដល់ប្រទេសកម្ពុជា នៅល្ងាចនៅថ្ងៃទី១០ ខែតុលា ដើម្បីបំពេញ ទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ ១២ ខែតុលា ឆ្នាំ២០២៣ តបតាមការ អញ្ជើញរបស់ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិ បត្តិការអន្តរជាតិកម្ពុជា។
ក្នុងអំឡុងនេះ លោកក៏មានជំនួបជាមួយ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ផងដែរ ដើម្បីពិភាក្សា សំដៅដាក់ចេញនូវវិធានការសកម្មភាព ដើម្បីជំរុញ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ទ្វេភាគីដែលមានកន្លងមករវាងប្រទេសទាំងពីរ រួមមានពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងកិច្ច សហការបច្ចេកទេស ព្រមទាំងកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាពហុភាគី ផងដែរ។
ដំណើរទស្សនកិច្ចនេះ ជាជំហានថ្មីសំខាន់មួយទៀត ដែលគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ ប្រទេស ទាំងពីរ ក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ៕