កម្មករ កម្មការិនី ប្រមាណជាង ១ម៉ឺន ៥ពាន់នាក់ មកពី៦៧២រោងចក្រ នឹងវិលត្រឡប់មកពីស្រុកកំណើត ចូលមកក្នុងរាជធានីភ្នំពេញវិញ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរបានបញ្ចប់។ ចំណែកអាជ្ញាធររាជធានីភ្នំពេញបានត្រៀមសាលារៀនចំនួន ៣៧សាលារៀន ដើម្បីទទួលធ្វើចត្តាឡីស័កទៅលើកម្មករទាំងនោះ គោលបំណងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩។
យោងតាមរបាយការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញស្តីពីការធ្វើចត្តាឡីស័កចំពោះកម្មករ កម្មការនី នេះ រួមមាន៖
១. ខណ្ឌពោធិ៍សែនជ័យ ប្រមាណជា ៧ ២៥៨នាក់
២. ខណ្ឌដង្កោ ប្រមាណជា ២៣៤១នាក់
៣. ខណ្ឌកំបូល ប្រមាណជា ១២៥១នាក់
៤. ខណ្ឌមានជ័យ ប្រមាណជា២១១៦នាក់
៥. ខណ្ឌសែនសុខ ប្រមាណជា ១០៦៨នាក់
៦. ខណ្ឌព្រែកព្នៅ ប្រមាណជា ៧៦នាក់
៧. ខណ្ឌច្បារអំពៅ ប្រមាណជា ៨៧នាក់
៨. ខណ្ឌឫស្សីកែវ ប្រមាណជា ១៣០២នាក់
៩. ខណ្ឌទួលគោក ប្រមាណជា ៧១នាក់
១០. ខណ្ឌចំការមន ប្រមាណជា ៩៥នាក់
១១. ខណ្ឌដូនពេញ ប្រមាណជា ២នាក់
១២. ខណ្ឌជ្រោយចង្វារ ប្រមាណជា ៦០នាក់។
របាយការណ៍បានបន្តថា ដើម្បីទប់ស្កាត់នូវការរីករាលដាលនូវជំងឺកូវីដ ១៩ តម្រូវឲ្យកម្មករកម្មការិនី ដែលត្រឡប់មកពីបណ្ដាខេត្តចូលមករាជធានីភ្នំពេញត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ។ ដើម្បីសហការជាមួយក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាលក្នុងការធ្វើចត្តាឡីស័ក រដ្ឋបាលរាជធានីភ្នំពេញត្រៀមសាលារៀនចំនួន ៣៧សាលា ស្មើនឹង ៦៩៩បន្ទប់ មានដូចជា៖
ក. ខណ្ឌពោធិ៍សែនជ័យ ត្រូវការប្រមាណជា ៣៦០បន្ទប់
១. វិទ្យាល័យជម្ពូវ័ន ចំនួន ៥០បន្ទប់
២. បឋមសិក្សា ជម្ពូវ័ន ចំនួន ៣៦បន្ទប់
៣. វិទ្យាល័យ អារុណវត្តី ចំនួន១៥បន្ទប់
៤. បឋមសិក្សាត្រពាំងក្រសាំង ចំនួន ២២បន្ទប់
៥. អនុវិទ្យាល័យ គោកបញ្ជាន់ ចំនួន ៣៩បន្ទប់
៦. អនុវិទ្យាល័យ ពោធិចិនតុង ចំនួន ២៥បន្ទប់
៧. បឋមសិក្សា សុភមង្គល ចំនួន ២៤បន្ទប់
៨. បឋមសិក្សា ហ៊ុនសែនទួលសុភាឃួន ចំនួន ១៥បន្ទប់។
៩.បឋមសិក្សាតាំងកសាង ចំនួន ១៥បន្ទប់
១០. បឋមសិក្សា អូឌឹម ចំនួន ១២បន្ទប់
១១. បឋមសិក្សា ព្រៃស្ពឺ ចំនួន ១៦បន្ទប់
១២. វិទ្យាល័យបុរី ១០០ខ្នង ចំនួន ៣០បន្ទប់ (ខណ្ឌសែនសុខ)។
ខ. ខណ្ឌដង្កោ ត្រូវការប្រមាណ ១១៧បន្ទប់
១. វិទ្យាល័យ ទួលអំពិល ចំនួន ២១បន្ទប់
២. វិទ្យាល័យ ពងទឹក ចំនួន ២៨បន្ទប់
៣.បឋមសិក្សា អនុវិទ្យាល័យដង្កោចំនួន៣៥បន្ទប់
គ. ខណ្ឌកំបូល ត្រូវការប្រមាណជា ៦២បន្ទប់
១. វិទ្យាល័យ កំបូល ចំនួន ២៤បន្ទប់
២. វិទ្យាល័យ បឹងធំ ចំនួន ១២បន្ទប់
ឃ. ខណ្ឌមានជ័យ ត្រូវការប្រមាណជា ១០៥បន្ទប់
១. វិឡាល័យចំរើនផល ចំនួន ១០បន្ទប់
២. បឋមសិក្សា ភូមិឫស្សី ចំនួន ២២បន្ទប់
៣. បឋមសិក្សា សឡា ចំនួន ១៥បន្ទប់
៤. បឋមសិក្សាស្ទឹងមានជ័យ ចំនួន ៤៣បន្ទប់
៥. បឋមសិក្សាសន្សំកុសល ចំនួន ២៣បន្ទប់
៦. អនុវិទ្យាល័យ វត្តដំបូកខ្ពស់ ចំនួន ១៨បន្ទប់
ង. ខណ្ឌសែនសុខ ត្រូវការប្រមាណ ៥៣បន្ទប់
១. បឋមសិក្សាភ្នំពេញថ្មី ចំនួន ២៥បន្ទប់
២. វិទ្យាល័យភ្នំពេញថ្មី ចំនួន ៣៤បន្ទប់
ច. ខណ្ឌឫស្សីកែវ ត្រូវការប្រមាណ៦៥បន្ទប់
១. បឋមសិក្សា ឫស្សីកែវ ចំនួន ៤០បន្ទប់
២. វិទ្យាល័យឫស្សីកែវ ចំនួន ៤៩បន្ទប់៕