ម៉ិកស៉ិក រាយការណ៍ពីជំងឺផ្តាសាយបក្សី H5N1 លើសត្វទាព្រៃ តែមិនប៉ះពាល់ដល់កសិដ្ឋានចិញ្ចឹម សត្វ


(ម៉ិកស៉ីកូ)៖  យោងតាមការចេញផ្សាយដោយសារព័ត៌មាន USnews នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣ អោយដឹងថា អាជ្ញាធរគ្រប់គ្រងសុវត្ថិភាពសត្វរបស់ម៉ិកស៉ិក បានបញ្ជាក់ពី ករណីដំបូងនៃជំងឺគ្រុនផ្តាសាយបក្សី H5N1 លើសត្វបក្សីព្រៃមួយកាលពីថ្ងៃពុធ សប្តាហ៍នេះ បន្ទាប់ពីមានការប្រកាសថាគ្មានការរកឃើញមេរោគប្រភេទនេះ នៅកសិដ្ឋានចិញ្ចឹមមាន់ក្នុងប្រទេស នោះទេកាលពីព្រឹកថ្ងៃដដែល។

ទីភ្នាក់ងារសុវត្ថិភាពសត្វ Senasica ស្ថិតនៅក្រោមក្រសួងកសិកម្មម៉ិកស៉ិក បានឲ្យដឹងក្នុងសេចក្តី ថ្លែងការណ៍មួយថា ករណីនៃជំងឺផ្តាសាយបក្សី H5N1 ត្រូវបានរកឃើញលើសត្វទាព្រៃមួយក្បាល និងមានសុខភាពល្អ នៅក្នុងរដ្ឋចាលីស្កូ (Jalisco)។

ដំបូងឡើយ រដ្ឋាភិបាលបានប្រកាសថា ម៉ិកស៉ិកគ្មានមេរោគ H5N1 ឡើយ ជិតមួយឆ្នាំបន្ទាប់ពីចាប់ ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបក្សីនៅក្នុងតំបន់ ដែលមាន ហានិភ័យខ្ពស់។ យ៉ាងនេះក្តី ទីភ្នាក់ងារ Senasica បានសង្កត់ធ្ងន់ថា ករណី H5N1 ដែលត្រូវបានបញ្ជាក់មិនមែនជាសញ្ញានៃការផ្ទុះឡើង នូវជំងឺនេះ ឬផ្ទុយនឹងការប្រកាសទេ តែមានន័យថាអ្នកចិញ្ចឹមសត្វគួរតែមានការប្រុងប្រយ័ត្ន និង ការពារចំពោះការហូរចូលនូវបក្សីព្រៃ។

គួរបញ្ជាក់ថា កាលពីខែតុលាឆ្នាំ២០២២ ក្រសួងកសិកម្មម៉ិកស៉ិក បានរាយការណ៍ពីការរកឃើញ មេរោគ H5N1 នៅក្នុងកសិដ្ឋានចិញ្ចឹមទៅលើសត្វបក្សីចំនួន ៦០,០០០ក្បាលក្នុងរដ្ឋ Nuevo Leon ពីរទៅបីថ្ងៃ បន្ទាប់ពីបានជូនដំណឹងដល់អង្គការពិភពលោក អំពីករណីធ្ងន់ធ្ងរដំបូងនៃការឆ្លង មេរោគនេះ៕