ក្រសួងប្រកាសលទ្ធផលកិច្ចប្រជុំកំពូលអាស៊ាន តាមរយៈប្រព័ន្ធ Video Conference

ភ្នំពេញ ៖ ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ នេះ បានចេញសេចក្តីប្រកាសបង្ហាញពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានពិសេស និងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេស ស្តីពីជំងឺឆ្លងផ្លូវដង្ហើមកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ ខនហ្វឺរេន (Video Conference) ។

គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រួមជាមួយនឹងថ្នាក់ដឹកនាំប្រទេសជាសមាជិករបស់អាស៊ាន និងប្រទេសបូកបីផ្សេងទៀត បានចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេស និងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេស ស្តីពីកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ (Video Conference) នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។ កិច្ចប្រជុំនេះ ឯកឧត្តម ង្វៀន សួនហ្វុក នាយករដ្ឋមន្ត្រីវៀតណាម ធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២០។
សូមអានខ្លឹមសារទាំងស្រុងស្តីពីលទ្ធផលនៃកិច្ចប្រជុំ ដូចខាងក្រោមនេះ ៖