(សេអ៊ូល)៖ តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ ចេញផ្សាយដោយទីភ្នាក់ងារសារ ព័ត៌មាន AP នៅថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣ បញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចេញបញ្ជាឱ្យក្រុមមន្ត្រីរបស់លោកបោះជំហានបន្ថែម នៅក្នុងការអភិវឌ្ឍ ទំនាក់ទំនង ជាមួយទីក្រុងមូស្គូ ក្រោយបំពេញទស្សនកិច្ចនៅរុស្ស៉ីកាលពីពេលថ្មីៗនេះ ខណៈសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ព្រមានថា រាល់កិច្ចសហប្រតិបត្តិការយោធាស្ដីពីអាវុធ គឺជាគ្រោះថ្នាក់ និងបង្ក ជាផលវិបាក។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រនេះបានរាយការណ៍ថាអំឡុង កិច្ចប្រជុំការិយាល័យនយោបាយកាលពីថ្ងៃពុធ ទី២០ ខែកញ្ញា លោក គីម ជុងអ៊ុន ដាក់បញ្ជា និង លើកឡើងពីផែនការការងារ ដើម្បីអភិវឌ្ឍទំនាក់ទំនងទ្វេភាគីបន្ថែម ដល់កម្រិតខ្ពស់ថ្មីមួយនៅ ដំណាក់កាលជាក់ស្ដែង សំដៅពង្រឹងភាពជោគជ័យនៃដំណើរទស្សនកិច្ចរបស់លោក គីម នៅរុស្ស៉ី។ KCNA ឱ្យដឹងទៀតថាលោក គីម ក៏បានកត់សម្គាល់ផងដែរពីតម្រូវការចំាបាច់ ក្នុងការពង្រីកកិច្ច សហប្រតិបត្តិការទ្វេភាគីនៅលើគ្រប់វិស័យ ក៏ដូចជាចូលរួមចំណែកយ៉ាង សំខាន់ដល់ការលើក កម្ពស់សុខមាលភាពប្រជាជននៃប្រទេសទាំង២៕