(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ស្អែកនេះ គណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត (គ.ជ.ប) នឹងបើកកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពីការងារសន្តិសុខសម្រាប់ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។
តាមរយៈសេចក្តីជូនដំណឹងដែលទទួលបាននៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ កិច្ចប្រជុំផ្សព្វផ្សាយ ជាមួយភាគីពាក់ព័ន្ធក្រោមប្រធានបទស្តីពី៖
*ការងារសន្តិសុខសម្រាប់ការពិនិត្យបញ្ជីឈ្មោះ
និងការចុះឈ្មោះបោះឆ្នោត
*ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ
*ការផ្សព្វផ្សាយស្ថិតិប្រជាពលរដ្ឋ
និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន។
កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនាថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១០៖០០នាទីព្រឹក នៅសាលសន្និសីទជាន់ទី១ នៃទីស្តីការ គ.ជ.ប (វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជ ធានីភ្នំពេញ) ក្រោមអធិបតីភាពលោក ឌឹម សុវណ្ណារុំ សមាជិក និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ៕