(ហ្ស៊េរុយសាឡិម)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣ប្រាប់អោយដឹងថា ក្រសួងសុខាភិបាលអ៉ីស្រាអែល នៅថ្ងៃអង្គារសប្ដាហ៍នេះ បានផ្ដល់អនុសាសន៍ឱ្យប្រជាជនដែលមានបញ្ហាសុខភាព ឬមាន ប្រព័ន្ធភាពសុំាទន់ខ្សោយ ពាក់ ម៉ាសនៅតាមទីក្រុងកន្លែងបិទជិត ឬកន្លែងមនុស្សប្រមូលផ្ដុំគ្នា ខណៈមើលឃើញការកើនឡើង ករណីឆ្លង កូវីដ១៩ នៅមុនពិធីបុណ្យ Jewish holidays។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងសុខាភិបាលអ៉ីស្រាអែល បានទទួលស្គាល់ថាមានការកើន ឡើងចំនួនមនុស្សចូលសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យ ដោយសារមេរោគបំប្លែងថ្មីកូវីដ១៩ ដែលត្រូវបានរកឃើញទាំងនៅអ៉ីស្រាអែល និងនៅជុំវិញពិភពលោក។ ក្រសួង បានគូសបញ្ជាក់ ដូច្នេះថា «នៅមុនថ្ងៃបុណ្យឈប់សម្រាក និងដោយសារតែការកើនឡើងនៃចំនួនអ្នកធ្លាក់ខ្លួនឈឺ ក្រសួងសុខាភិបាលសូមផ្ដល់អនុសាសន៍ឱ្យអ្នកដែលស្ថិតនៅក្នុងក្រុមមនុស្សប្រឈមនឹងហានិភ័យខ្ពស់ ឬក៏អ្នកដែលចង់ការពារកុំឱ្យឆ្លងជំងឺ ពាក់ម៉ាសនៅតាម ទីកន្លែងបិទជិត ឬកន្លែងមានមនុស្ស ប្រមូលផ្ដុំ»។
គួរបញ្ជាក់ថា ក្រសួងសុខាភិបាលអ៉ីស្រាអែល ក៏បានប្រកាសដែរថាខ្លួននឹងបញ្ចេញវ៉ាក់សាំង ប្រឆាំងមេរោគបំប្លែងថ្មីកូវីដ១៩ ក្នុងពេលឆាប់ៗ ខណៈពិធីបុណ្យ Jewish holiday នឹងចាប់ផ្ដើម នៅថ្ងៃទី១៥ ខែកញ្ញា៕