កំណត់ហេតុស្តីពីការប្រជុំបោះឆ្នោតជ្រើសរើសគណៈកម្មការសហគមន៍នេសាទថ្មស អាណត្តិថ្មី ឃុំថ្មស ស្រុកបូទុមសាគរខេត្តកោះកុង ឡើងវិញ

          ឆ្នាំពីរពាន់ម្ភៃបី ខែកញ្ញាថ្ងៃទីប្រាំមួយវេលាម៉ោងប្រាំបីព្រឹក នៅសាលាឃុំថ្មសស្រុកបូទុមសាគរ ខេត្តកោះកុងមានបើកមហាសន្និបាតបោះឆ្នោតជ្រើសរើសគណៈកម្មការសហគមន៍នេសាទថ្មសអាណត្តិថ្មីដែលមានប្រជាពលរដ្ឋជាសមាជិកសហគមន៍នេសាទ ចូលរួមមកពីឃុំថ្មសសរុប៦៥៨នាក់ (ស្រី២៦១នាក់)ក្នុងនោះភូមិស្រែថ្មី ១៩៦នាក់ (ស្រី៧៧នាក់) ភូមិចម្លងគោ ៤៩នាក់ (ស្រី៩នាក់) ភូមិចំការលើ ៦៩នាក់ (ស្រី១១នាក់) ភូមិថ្មស ១៤៩​នាក់ (ស្រី៥២នាក់) និងភូមិស្រែត្រាវ ១៩៥នាក់ (ស្រី៦៥នាក់) ហើយមានបេក្ខជនឈរឈ្មោះបោះឆ្នោតចំនួន២៧ រូប (ស្រ្តី៥រូប)សម្របសម្រួល និងសង្កេតការណ៍ដោយរដ្ឋបាលបាល​ជលផលនាយកដ្ឋានអភិវឌ្ឍសហគមន៍នេសាទខណ្ឌរដ្ឋបាលជលផលកោះកុងអាជ្ញាធរឃុំថ្មស ភូមិពាក់ព័ន្ធ និងអ្នកសារព័ត៌មាន ដឹកនាំដោយលោកស្រីកាំង ឃីមអនុប្រធានរដ្ឋបាលជលផលដោយមាន​សមាស​ភាពចូលរួមដូចខាងក្រោម ៖

          ​១- លោកស៊ូ ហ្សូត្រា                  អនុប្រធាននាយកដ្ឋានអភិវឌ្ឍសហគមន៍នេសាទ

          ២- លោកស្រី​ ហេង ពន្លៃ            អនុប្រធាននាយកដ្ឋានអភិវឌ្ឍសហគមន៍នេសាទ

          ៣- លោកសេង ប៊ុណ្ណា              នាយខណ្ឌរដ្ឋបាលជលផលកោះកុង

          ៤ – លោក  គឹម ជឿង                ជំទប់ទី១ តំណាងលោកមេឃុំថ្មស

          ៥ – លោក ទេស ឈាន             មេប៉ុស្តិ៍រដ្ឋបាលថ្មស

          ៦ -បញ្ជីវត្តមានសមាសភាពសមាជិកសហគមន៍នេសាទថ្មស និងមេភូមិពាក់ព័ន្ធអញ្ជើញចូលរួម

ជាកិច្ចចាប់ផ្តើមអ្នកកាន់កម្មវិធីបានមានមតិស្វាគមន៍ចំពោះគណៈអធិបតីប្រជាពលរដ្ឋនិងអ្នកចូលរួមទាំងអស់។ប្រកាសហេតុ និងជម្រាបជូនអង្គប្រជុំអំពីរបៀបវារៈនៃមហាសន្និបាតបោះឆ្នោតជ្រើសរើស​គណៈកម្មការសហគមន៍នេសាទថ្មសអាណត្តិថ្មី ក្នុងឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។

លោកស្រីកាំង ឃីមបានមានមតិសំណេះសំណាល និងលើកឡើងអំពីគោលនយោបាយកែទម្រង់វិស័យជលផលស៊ីជម្រៅរបស់រាជរដ្ឋាភិបាល​ ដែលបានប្រគល់កន្លែងនេសាទក៍ដូចជាធនធានជលផលដែលមានក្នុងតំបន់ជូនដល់ប្រជាពលរដ្ឋរស់ក្នុងឬក្បែរកន្លែងនេសាទធ្វើការគ្រប់គ្រង ដូច្នេះដើម្បីចូលរួមក្នុងការងារនេះ ធ្វើឱ្យធានធានជលផលប្រកបដោយភាពសម្បូរណ៍ មាននិរន្តរភាពគឺត្រូវរួមគ្នាជាក្រុម ដូចជាពេលនេះយើងបានចងក្រងជាក្រុម និងធ្វើការបោះឆ្នោតជ្រើសរើសតំណាងជាប្រធាន អនុប្រធាន និងសមាជិកគណ:កម្មការសហគមន៍នេសាទ សម្រាប់ជាក្បាលម៉ាស៊ីនដឹកនាំអង្គការមហាជននេះ ហៅថា សហគមន៍នេសាទថ្មសនិងប្រកាសបើកកិច្ចប្រជុំបោះឆ្នោតចាប់ពីពេលនេះតទៅ។

            លោកគឹម ជឿងមានមតិស្វាគមន៍ និងលើកឡើងពីស្ថានភាពប្រជាពលរដ្ឋ និងស្ថានភាពភូមិសាស្រ្តនៃកន្លែងនេសាទសហគមន៍ថ្មសសកម្មភាពការគ្រប់គ្រង និងសកម្មភាពបទល្មើសនេសាទដែលកើតមានកន្លងមក និងក្នុងនាមជាអាជ្ញាធរឃុំខ្ញុំសូមឱ្យសមាជិកសហគមន៍នេសាទទាំងអស់ចូលរួមបោះឆ្នោតជ្រើសរើសគណៈកម្មការសហគមន៍នេសាទថ្មស អាណត្តិថ្មី ឱ្យបានគ្រប់ៗគ្នា និងសុំឱ្យដំណើរការបោះឆ្នោតនេះ ប្រកបដោយជោគជ័យ។

            លោកស៊ូ  ហ្សូត្រាមានមតិអំពីគោលការណ៍នៃការបោះឆ្នោតសហគមន៍នេសាទ។ យោងតាមប្រកាសស្តីពីគោលការណ៍ណែនាំអំពីសហគមន៍នេសាទ ប្រការ២៣នៃលក្ខន្តិក:សហគមន៍នេសាទ ចំនួនគណ:កម្មការសហគមន៍នេសាទ និងចំនួនបេក្ខជនឈរឈ្មោះត្រូវអនុម័តដោយមហាសន្និបាត ប្រការ២៤ កិច្ចដំណើរការបោះឆ្នោតជាភារកិច្ចរបស់គណ:កម្មការរៀបចំការបោះឆ្នោតដែលមានសមាសភាពពី៣ទៅ៥នាក់ តាមការកំណត់ជាក់ស្តែងរបស់មហាសន្និបាត និងត្រូវមានលក្ខណ:សម្បត្តិគ្រប់គ្រាន់ មានចំណេះដឹង និងមានភាពស្មោះត្រង់។ ប្រការ២៦ បេក្ខជនដែលទទួលបានសម្លេងខ្ពស់ជាងគេជាប្រធាន អនុប្រធាន សមាជិកគណ:កម្មការសហគមន៍នេសាទ តាមលំដាប់នៃសម្លេងគាំទ្រដែលទទួលបាន។

          បន្ទាប់មកកិច្ចដំណើរការអនុម័តចំនួនគណ:កម្មការសហគមន៍នេសាទ កំណត់បេក្ខជនឈរឈ្មោះបោះឆ្នោត និងកំណត់ពីការគូសសន្លឹកឆ្នោត ដោយសម្លេងភាគច្រើនរបស់មហាសន្និបាត។ កិច្ចដំណើរការមហាសន្និបាតបោះឆ្នោតជ្រើសរើសគណៈកម្មការសហគមន៍នេសាទថ្មសទាំងស្រុងទៅតាមនីតិវិធី។ សមាសភាពគណៈកម្មការសហគមន៍នេសាទថ្មស ដោយសម្លេងភាគច្រើននៃមហាសន្និបាតកំណត់យកចំនួន១១រូប និងបានលើកទឹកចិត្តឱ្យមានស្រ្តីចូលរួមបានច្រើន។

            បេក្ខជនឈរឈ្មោះបោះឆ្នោតដូចមានរាយនាមនិងទទួលបានសន្លឹកឆ្នោតដូចខាងក្រោម ៖

          ១. លោកនី ណុយ                     ភូមិថ្មសទទួលបានសម្លេងឆ្នោតគាំទ្រចំនួន២៤៩សម្លេង

          ២. លោកស្រី សៀក សុទាន         ភូមិថ្មសទទួលបានសម្លេងឆ្នោតគាំទ្រចំនួន២៨១ សម្លេង

          ៣. លោកថា វាសនា                   ភូមិថ្មសទទួលបានសម្លេងឆ្នោតគាំទ្រចំនួន៣០៥ សម្លេង

          ៤. លោកទី ពៅ                          ភូមិថ្មសទទួលបានសម្លេងឆ្នោតគាំទ្រចំនួន ៣៦៣ សម្លេង

          ៥. លោកអ៊ុំ ខ្នាច                        ភូមិថ្មសទទួលបានសម្លេងឆ្នោតគាំទ្រចំនួន ៣៣៤ សម្លេង

          ៦. លោកតិង ហាន់                    ភូមិស្រែត្រាវទទួលបានសម្លេងឆ្នោតគាំទ្រចំនួន៣៩១ សម្លេង

          ៧. លោកសាយ យ៉ន                 ភូមិស្រែត្រាវទទួលបានសម្លេងឆ្នោតគាំទ្រចំនួន ៣៦៨ សម្លេង

          ៨. លោកសឹង ឃិន                    ភូមិស្រែត្រាវទទួលបានសម្លេងឆ្នោតគាំទ្រចំនួន ៣២០ សម្លេង

          ៩. លោកអ៊ិន ធិន                       ភូមិស្រែត្រាវទទួលបានសម្លេងឆ្នោតគាំទ្រចំនួន ៣៣៤ សម្លេង

          ១០. លោកស្រី ឡៅ ស្រីទូច        ភូមិស្រែត្រាវទទួលបានសម្លេងឆ្នោតគាំទ្រចំនួន៣២៧ សម្លេង

          ១១. លោកតាវ វណ្ណា                  ភូមិស្រែថ្មីទទួលបានសម្លេងឆ្នោតគាំទ្រចំនួន ៣១៦ សម្លេង

          ១២. លោកហុក ព្រៅ                  ភូមិស្រែថ្មីទទួលបានសម្លេងឆ្នោតគាំទ្រចំនួន ៣៨៤ សម្លេង

          ១៣. លោកនុត ចាន់ឃាង           ភូមិស្រែថ្មីទទួលបានសម្លេងឆ្នោតគាំទ្រចំនួន ៣៤១ សម្លេង

          ១៤. លោកជា ប្រុក                    ភូមិស្រែថ្មីទទួលបានសម្លេងឆ្នោតគាំទ្រចំនួន១៨៦ សម្លេង

          ១៥. លោកយុន ភ័ណ្ឌ                ភូមិស្រែថ្មីទទួលបានសម្លេងឆ្នោតគាំទ្រចំនួន ១៦៧ សម្លេង

          ១៦. លោកទិន ផា                     ភូមិចំការលើទទួលបានសម្លេងឆ្នោតគាំទ្រចំនួន ១៦៤ សម្លេង

          ១៧. លោកស្រី អាង ហួង            ភូមិចំការលើទទួលបានសម្លេងឆ្នោតគាំទ្រចំនួន ១៩១ សម្លេង

          ១៨. លោកណង ទូច                 ភូមិចំការលើទទួលបានសម្លេងឆ្នោតគាំទ្រចំនួន ១៦១ សម្លេង

          ១៩. លោក ចាន់ សុភី                 ភូមិចំការលើទទួលបានសម្លេងឆ្នោតគាំទ្រចំនួន ១៥០ សម្លេង

          ២០. លោក ភាស់ ឆែម               ភូមិចំការលើទទួលបានសម្លេងឆ្នោតគាំទ្រចំនួន ១៥២ សម្លេង

          ២១. លោក ហង្ស សោម             ភូមិចម្លងគោទទួលបានសម្លេងឆ្នោតគាំទ្រចំនួន ១៤៦ សម្លេង

          ២២. លោក ទូច ឌី                     ភូមិចម្លងគោទទួលបានសម្លេងឆ្នោតគាំទ្រចំនួន ១៤១ សម្លេង

          ២៣. លោក ប៉ាវ វុទ្ធី                    ភូមិចម្លងគោទទួលបានសម្លេងឆ្នោតគាំទ្រចំនួន ១៦១ សម្លេង

          ២៤. លោក ពៅ គេន                  ភូមិចម្លងគោទទួលបានសម្លេងឆ្នោតគាំទ្រចំនួន ១០៧ សម្លេង

          ២៥. លោក ហ៊ុន ឈៀវលេង       ភូមិចម្លងគោទទួលបានសម្លេងឆ្នោតគាំទ្រចំនួន ១០៥ សម្លេង

          ២៦. លោកស្រី ជា ណាវី             ភូមិស្រែថ្មីទទួលបានសម្លេងឆ្នោតគាំទ្រចំនួន ១៤៨ សម្លេង

          ២៧. លោកស្រី តុត យឿន           ភូមិស្រែត្រាវទទួលបានសម្លេងឆ្នោតគាំទ្រចំនួន ១៧០ សម្លេង

យោងតាមលទ្ធផលនៃការរាប់សន្លឹកឆ្នោត គឺសន្លឹកឆ្នោតបានការចំនួន៦១៣សន្លឹក សន្លឹកឆ្នោតមិនបានការចំនួន ៤៥ សន្លឹកបេក្ខជនជាប់ជាគណៈកម្មការសហគមន៍នេសាទថ្មស អាណត្តិថ្មីឃុំស្រុកបូទុមសាគរ ខេត្តកោះកុងរួមមាន ៖

          ១. លោកតិង ហាន់                    ប្រធានគណៈកម្មការសហគមន៍នេសាទ

          ២. លោកសាយ យ៉ន                 អនុប្រធានទី១គណៈកម្មការសហគមន៍នេសាទ

          ៣. លោកទី ពៅ                         អនុប្រធានទី២គណៈកម្មការសហគមន៍នេសាទ

          ៤. លោកអ៊ុំ ខ្នាច                        សមាជិក

          ៥. លោកអ៊ិន ធិន                       សមាជិក

          ៦. លោកស្រី ឡៅ ស្រីទូច           សមាជិក

          ៧. លោកសឹង យិន                    សមាជិក

          ៨. លោកតាវ វណ្ណា                     សមាជិក

          ៩. លោក ថា វាសនា                  សមាជិក

          ១០. លោក ហុក ព្រៅ                 សមាជិក

          ១១. លោកស្រី សៀក សុទាន      សមាជិក ។

          បេក្ខជនជាប់ជាគណៈកម្មការសហគមន៍នេសាទថ្មសបម្រុង៖

          ១. លោកនី ណុយ                     ២. លោក នុត ចាន់ឃាង     ៣. លោក ជា ប្រុក          ៤. លោក យុន ភ័ណ្ឌ       ៥. លោកទិន ផា      ៦. លោកស្រី អាង ហួង               ៧. លោកភាស់ ឆែម           ៨. លោក ចាន់ សុភី        ៩. លោក ណង ទូច        ១០. លោក ហង្ស សោម                                        ១១. លោក ទូច ឌី  ១២. លោក ប៉ាវ វុទ្ធី

          ១៣. លោក ពៅ គេន                  ១៤. លោកហ៊ុន ឈៀវលេង១៥. លោកស្រី ជា ណាវី  ១៦.លោកស្រីតុត យឿន  ជាកិច្ចបន្តអង្គប្រជុំបានរៀបចំរចនាសម្ព័ន្ធ គណៈកម្មការសហគមន៍នេសាទថ្មសសម្រាប់ដឹកនាំ និងបែងចែកតួនាទី ភារៈកិច្ច របស់​គណៈ​កម្មការសហគមន៍នេសាទដែលទើបជាប់ឆ្នោតថ្មី​ រួមមាន ៖

១. លោកតិង ហាន់                       ប្រធានគណៈកម្មការសហគមន៍នេសាទ

២. លោកសាយ យ៉ន                    អនុប្រធានទី១គណៈកម្មការសហគមន៍នេសាទ

៣. លោកទី ពៅ                            អនុប្រធានទី២គណៈកម្មការសហគមន៍នេសាទ

៤.លោកស្រី ឡៅ ស្រីទូច               សមាជិកទទួលបន្ទុកកិច្ចការរដ្ឋបាល និងលេខាកត់ត្រា

៥. លោកអ៊ុំ ខ្នាច                           សមាជិកទទួលបន្ទុកក្រុមល្បាត

៦.លោក ហុក ព្រៅ                        សមាជិកទទួលបន្ទុកក្រុមល្បាត

៧. លោកសឹង ឃិន                       សមាជិកទទួលបន្ទុកការវាយតម្លៃផលចាប់ តាមដានប្រភេទត្រី

៨. លោក ថាវ វាសនា                    សមាជិកទទួលបន្ទុកអភិរក្សធនធានជលផល

៩. លោកស្រី សៀក សុទាន            សមាជិកទទួលបន្ទុកគណនេយ្យ

១០. លោកតាវ វណ្ណា                     សមាជិកទទួលបន្ទុកការងារអភិវឌ្ឍ

១១.លោកអ៊ិន ធិន                        សមាជិកទទួលបន្ទុកអប់រំ ផ្សព្វផ្សាយ ។

តំណាងគណៈកម្មការសហគមន៍នេសាទទើបជាប់ឆ្នោតបានឡើងមានមតិធ្វើការប្តេជ្ញាចិត្តក្នុងការដឹកនាំគ្រប់គ្រងសហគមន៍នេសាទកន្លែងនេសាទសហគមន៍និងកន្លែងអភិរក្សជលផលព្រមទាំងធ្វើជាតំណាងដ៍ល្អរបស់សមាជិកសហគមន៍ឱ្យបានជោគជ័យនិងធ្វើការប្រលងប្រណាំងជាមួយនឹងសហគមន៍ដ៍ទៃ ។  ក្នុងពេលនេះផងដែលសមាជិកគណៈកម្មការទាំងអស់បានទះដៃអបអរ។

លោកគឹម ជឿងបានធ្វើការបូកសរុបលទ្ធផលនៃការបោះឆ្នោត ព្រមទាំងផ្តាំផ្ញើឱ្យគណៈកម្មការសហគមន៍ទើបជាប់ថ្មីត្រូវយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចសហគមន៍នេសាទឱ្យបានហ្មត់ចត់ និងអនុវត្តតាមច្បាប់ស្តីជលផល លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងសហគមន៍នេសាទ ។             កំណត់ហេតុបានបញ្ចប់ចប់សព្វគ្រប់នៅវេលាម៉ោង ១៦ និង១៥នាទី នាថ្ងៃ ខែ ឆ្នាំដដែល ប្រកបដោយភាពរលូន និងទទួលបានជោគជ័យ៕