ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ សារអបអរសាទររបស់ប្រធានគណៈកម្មការអឺរ៉ុប គឺតំណាងឱ្យ ប្រទេសនៅអឺរ៉ុបទាំងមូល


(ភ្នំពេញ)៖ នៅក្នុងវេទិកាសាធារណៈលើកទី១ បន្ទាប់ពីកាន់តំណែងជានាយករដ្ឋមន្រ្តីនៃកម្ពុជា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា សារអបអរសាទររបស់ប្រធាន គណៈកម្មការអឺរ៉ុប លោកជំទាវ អួរស៊ូឡា វ៉ុនឌែរ ឡេយែន (Ursula von der Leyen) មកកាន់ ឯកឧត្តម ក្នុងឱកាសឡើងកាន់តំណែងនាយករដ្ឋមន្ត្រី គឺជាសារអបអរតំណាងឱ្យប្រទេសនៅអឺរ៉ុប ទាំងមូល។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២៣នេះ ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត ដែលកំពុងបម្រើការ ងារនៅតាមបណ្តារោងចក្រ សហគ្រាសនានាក្នុងរាជធានីភ្នំពេញសរុបជិត ២ម៉ឺននាក់ នៅតំបន់ព្រៃ ស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «បើសហគមន៍អន្តរជាតិ កាលពីថ្ងៃទី២៥ ខ្ញុំបានទទួលពីប្រធានគណៈកម្មការអឺរ៉ុប ហើយបើក្នុងអឺរ៉ុបគាត់ក្នុងចំណោមថ្នាក់ដឹកនាំធំ យើងមិន បាច់ចាំបានពីប្រទេសអឺរ៉ុបនោះទេ គាត់ជាតំណាងប្រទេសអឺរ៉ុបទាំងប៉ុន្មានរួចទៅហើយ ២០ប្រទេស ជាងគាត់ចេញសារអបអរសាទរ បើសិនជាសមាជិកមួយៗ មិនអបអរសាទរ គាត់មិនឱ្យប្រធានគាត់ ចេញសារអបអរនោះទេ»

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ចឹងអ្នកដែលថា ប្រទេសនៅ អឺរ៉ុបមិនអបអរសាទរនោះ ឥលូវអាចមើលបាន ប្រធានរបស់គណៈកម្មការអឺរ៉ុបលោកជំទាវ អួរស៊ូឡា វ៉ុនឌែរ ឡេយែន (Ursula von der Leyen) ​ប្រធានគណៈកម្មការអឺរ៉ុប បានចេញសារអបអរសាទរ ហើយ ក្នុងនោះក៏មានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏បានចេញសារអបអរសាទរផងដែរ។

ជាមួយគ្នានោះដែរឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានប​ន្ថែមថា ក្រោយឃើញមានក្រុមធ្វើបាតុ កម្មនៅអាមេរិក ប្រឆាំងនឹងឯកឧត្តម មិនទទួលយករដ្ឋាភិបាលថ្មីកាលពីម្សិលមិញនេះ ឥលូវនេះ លោកបានសម្រេចបង្កើតក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីចំណុះខុទ្ទការល័យ ដើម្បីដោះស្រាយ បញ្ហា ហើយអ្នកដែលចង់មានជម្លោះជាមួយនាយករដ្ឋមន្ត្រី អាចធ្វើការដោះស្រាយជាមួយក្រុមអ្នកនាំ ពាក្យរបស់នាយករដ្ឋមន្ត្រីចំណុះខុទ្ទការល័យនេះបាន៕