ក្រសួងធនធានទឹក ចេញសេចក្តីជូនដំណឹង ពីការព្យាករណ៍អាកាសធាតុ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៣ ខែកញ្ញា, អាចមានភ្លៀងធ្លាក់ពីតិចទៅច្រើន


(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីការព្យាករណ៍ អាកាសធាតុចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣។

ក្រសួងបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប អូសបន្លាយលើភាគ ខាងជើង ថៃ ឡាវ និងវៀតណាម រួមជាមួយនឹងឥទ្ធិពលខ្សោយពីព្យុះទីហ្វុង ឈ្មោះ «សាវឡា» ស្ថិតនៅខាងកើតនៃភាគខាងជើង ប្រទេសហ្វីលីពីន ដែលព្យុះនេះនឹងដើរចូលដល់ភាគអាគ្នេយ៍ ប្រទេសចិន នៅថ្ងៃទី២ ខែកញ្ញា។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យ៖

១៖ តំបន់ទំនាបកណ្តាល
* សីតុណ្ហភាពអប្បបរិមា មានពី២៣-២៥ អង្សាសេ
* សីតុណ្ហភាពអតិបរមា មានពី៣២-៣៤អង្សាសេ
* អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

២៖ តំបន់ខ្ពង់រាប
* សីតុណ្ហភាពអប្បបរិមា មានពី២២-២៤ អង្សាសេ
* សីតុណ្ហភាពអតិបរមា មានពី៣១-៣៣អង្សាសេ
* អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

៣៖ តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរិមា មានពី២៤-២៦ អង្សាសេ
* សីតុណ្ហភាពអតិបរមា មានពី២៩-៣១អង្សាសេ
* អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នៅលើផ្ទៃសមុទ្រ អាចមានភ្លៀង ខ្យល់បក់បោក និងរលកសមុទ្របង្គួរ៕