(ឌីលី)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៧ ខែសីហា ឆ្នាំ២០២៣ បញ្ជាក់ថា រដ្ឋាភិបាលទីម័រខាងកើត បានអះអាងថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានបណ្តេញមន្រ្តីការទូតជាន់ខ្ពស់របស់ខ្លួនចេញពីប្រទេស ហើយខ្លួនថ្កោលទោសជាខ្លាំងចំពោះ ទង្វើនេះ។ ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃសៅរ៍ រដ្ឋាភិបាលទីម័រខាងកើត បានបន្ថែម យ៉ាងដូច្នេះថា «ទីម័រខាងកើតនៅតែគូសបញ្ជាក់ដដែល អំពីសារសំខាន់នៃការគាំទ្រកិច្ចប្រឹងប្រែង នានា ដែលជួយដល់ការវិលត្រឡប់ នៃសណ្តាប់ធ្នាប់ប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា ហើយនៅតែបង្ហាញសាមគ្គីភាពជាមួយប្រជាជនមីយ៉ាន់ម៉ា។ ទន្ទឹមគ្នាដែរ ទ័ម័រខាងកើតបន្តទទូចឱ្យរបបសឹកនៅ មីយ៉ាន់ម៉ាគោរពសិទ្ធិមនុស្ស និងស្វែងរកដំណោះស្រាយមួយ ដែលប្រកបដោយសន្តិវិធីនិងភាព ស្ថាបនា សម្រាប់វិបត្តិនៅក្នុងប្រទេសរបស់ខ្លួន»។
កន្លងមកនេះ ក្រុមអ្នកនយោបាយនៅទីម័រខាងកើត ជារឿយៗបានចេញមុខរិះគន់រដ្ឋាភិបាលយោធា ដែលបានគ្រប់គ្រងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ២០២១មក ហើយប្រធានា ធិបតីទីម័រខាងកើត លោក Jose Ramos-Horta ក៏បានជួបជាមួយ តំណាងជាន់ខ្ពស់នៃរ ដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា NUG ដែលប្រឆាំងនឹងរបបសឹកផងដែរ៕