តៃវ៉ាន់ថា យន្ដហោះចម្បាំងចិន ២០គ្រឿង ហោះចូលតំបន់ការពារដែនអាកាសរបស់ខ្លួន


(តៃវ៉ាន់)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters បានអោយដឹងថា ក្រសួង ការពារជាតិតៃវ៉ាន់ នៅថ្ងៃសៅរ៍ ទី២៦ ខែសីហានេះបានរាយការណ៍ថាយន្ដហោះចិន ២០គ្រឿង បានហោះចូលក្នុងតំបន់កំណត់ អត្តសញ្ញាណការពារដែនអាកាសរបស់ខ្លួន ក្នុងនោះរួមមានទាំងយន្ដ ហោះដ្រូនប្រយុទ្ធមួយគ្រឿងហោះនៅតាមបណ្ដោយឆ្នេរសមុទ្រភាគខាងកើតប៉ាស៊ីហ្វិក នៃកោះ តៃវ៉ាន់។

នៅក្នុងការបញ្ជាក់លម្អិតពីសកម្មភាពយោធារបស់ចិននារយៈពេល២៤ម៉ោងចុងក្រោយនេះ ក្រសួង ការពារជាតិតៃវ៉ាន់បានបន្ថែមថាក្នុងចំណោមយន្ដហោះ ចិនទាំង២០គ្រឿងខាងលើ ក្នុងនោះរួមមាន យន្ដហោះចម្បាំង Su-30 និង J-10 ព្រមទាំងយន្ដហោះប្រឆាំងនាវាមុជទឹក។ មិនតែប៉ុណ្ណោះ យន្ដ ហោះចម្បាំងនិងយន្ដហោះដ្រូនមួយចំនួនទាំងនេះថែមទាំងបានហោះឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលនៃតំបន់ច្រកសមុទ្រតៃវ៉ាន់ទៀតផង។ ប៉ុន្តែខាងក្រសួងការពារជាតិចិន មិនទាន់ធ្វើអត្ថាធិប្បាយអ្វីនៅ ឡើយទេ៕