(វ៉ាស៊ីនតោន)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០២៣ ប្រាប់ថា មន្ទីរបញ្ចកោណ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីន តោន) បាននិយាយថាខ្លួននឹងចាប់ផ្ដើមការបណ្ដុះបណ្ដាល ពីឡុតអ៊ុយក្រែន ពីបៀបប្រើយន្ដហោះ ចម្បាំង F-16 នៅក្នុងសហរដ្ឋអាមេរិក ដោយចាប់ផ្ដើមនៅខែក្រោយនេះ ដើម្បីអាចឱ្យពួកគេអាចប្រើ យន្ដហោះចម្បាំងដ៏ទំនើបនេះប្រឆាំងនឹងកងកម្លាំងរុស្ស៉ី។
បើតាមអ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Pat Ryder សហរដ្ឋអាមេរិក ក៏នឹងបណ្ដុះបណ្ដាលពី ឡុត និងអ្នកជំនាញអ៊ុយក្រែនជាច្រើននាក់ផ្សេង ទៀតផងដែរពីរបៀបថែទាំយន្ដហោះចម្បាំង F-16 ផងដែរ។ លោក Pat Ryder បានគូសបញ្ជាក់បន្ថែមដូច្នេះថា «ពីឡុតទាំងនេះនឹងទទួលបាន ការ បណ្ដុះបណ្ដាលជាភាសាអង់គ្លេស នៅឯមូលដ្ឋានទ័ពអាកាស Lackland ក្នុងទីក្រុង San Antonio រដ្ឋ Texas នៅខែកញ្ញាជាមុន ដើម្បីអាច ចូលរួមការបណ្ដុះបណ្ដាលបញ្ជាការហោះហើរយន្ដហោះចម្បាំង F-16 ក្នុងរដ្ឋ Arizona នៅខែបន្ទាប់»។ លោក Ryder បន្ថែមទៀតថា ការបណ្ដុះបណ្ដាលក្នុងរដ្ឋ Arizona នឹងត្រូវបានធ្វើឡើងនៅឯមូលដ្ឋានទ័ពអាកាស Morris Air National Guard Base៕