(សិង្ហបុរី)៖ តាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែ សីហា ឆ្នាំ២០២៣ គឺ មនុស្សយ៉ាងហោច ១០នាក់មានសញ្ជាតិផ្សេងៗគ្នាដូចជាស៊ីប តួកគី ចិន កម្ពុជា និង ជនជាតិដើមភាគតិចនីវ៉ានូអាទូ ត្រូវបានប៉ូលិសសិង្ហបុរី ចោទប្រកាន់ជាផ្លូវការកាល ពីយប់ថ្ងៃពុធ សប្ដាហ៍នេះ បន្ទាប់ពីការដឹកនាំប្រតិបត្តិការវាយឆ្មក់ផ្ទួនៗគ្នា នៅទូទាំងប្រទេសសិង្ហបុរី ជាផ្នែកមួយ នៃការប្រយុទ្ធ ប្រឆាំងនឹងការលាងលុយកខ្វក់ និងបទល្មើសឆបោក។
មនុស្សទាំង១០នាក់ខាងលើត្រូវបានឃាត់ខ្លួនកាលពីថ្ងៃអង្គារដើមសប្ដាហ៍កន្លងទៅនេះនៅឯផ្ទះរបស់ពួកគេ ក្នុងតំបន់ដូចជា Sentosa Cove, Tanglin, Orchard, Holland និង River Valley។ ប៉ូលិសជាង ៤០០នាក់បានមកពីស្ថាប័នចម្រុះបានចូលរួមក្នុងប្រតិបត្តិការវាយឆ្មក់ខាងលើ ដើម្បី បង្រ្កាបនូវអ្វីដែលប៉ូលិសហៅថាជាប្រតិបត្តិការទ្រង់ទ្រាយធំបំផុតមួយប្រឆាំងនឹងការលាងលុយ និងបទល្មើសឆបោករបស់អាជ្ញាធរសិង្ហបុរី៕