(ឡុងដ៍)៖ ចក្រភពអង់គ្លេស បានចេញការព្រមាន កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ដល់ពលរដ្ឋរបស់ខ្លួនដែលមានបំណងធ្វើដំណើរទៅកាន់ប្រទេស ស៊ុយអែត អំពីការវាយប្រហារភេរវកម្មដែលអាចកើតមាន ជុំវិញការដុតគម្ពីគួរអាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០២៣។
ការព្រមានរបស់ចក្រភពអង់គ្លេស ធ្វើឡើងដោយផ្អែកលើស្ថានការណ៍វិវត្តន៍ថ្មីៗនេះ ដូចជាការលុកលុយក្នុងស្ថានទូតស៊ុយអែតប្រចាំនៅអ៉ីរ៉ាក់ កាលពីថ្ងៃទី១៩ ខែកក្កដា ការប៉ុនប៉ងវាយប្រហារលើស្ថានទូតស៊ុយអែតក្នុងប្រទេសលីបង់ កាលពីថ្ងៃទី៨ ខែសីហា និងការបាញ់ប្រហារកាលពីថ្ងៃទី១ ខែសីហា លើបុគ្គលិកនៅ ស្ថានកុងស៊ុលស៊ុយអែតក្នុងប្រទេសតួកគី។
នៅក្នុងការធ្វើបច្ចុប្បន្នភាពលើសេចក្តីណែនាំអំពីការធ្វើដំណើរ ក្រសួងការបរទេសអង់គ្លេស បានគូសបញ្ជាក់ថា «អ្នកគួរតែមានការប្រុងប្រយ័ត្ននៅពេលនេះ។ ក្រុមភេរវករទំនងជាព្យាយាម និងធ្វើការវាយប្រហារនៅក្នុងប្រទេសស៊ុយអែត ជាពិសេសកន្លែងដែលពេញនិយមសម្រាប់ជនបរទេស គឺជាគោលដៅរបស់ពួកគេ»៕