(បេរូត)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៤ ខែសីហា ឆ្នាំ ២០២៣ គឺ ក្រុមភេរវករ ISIS កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានប្រកាសពីមរណភាពនៃ មេដឹកនាំរបស់ខ្លួន គឺលោក អាប៊ូ អាល់ហ៊ូសេន អាល់ហ៊ូសេនី អាល់គូរ៉ាស៉ី (Abu al-Hussein al-Husseini al-Qurashi) ដែលត្រូវបានអះអាងថា ស្លាប់ក្នុងការប្រយុទ្ធគ្នានៅឯភាគពាយព្យនៃ ប្រទេសស៉ីរី។
ក្នុងសារជាសំឡេងមួយដែលបង្ហោះនៅលើ ឆាណែលតេឡេក្រាមរបស់ក្រុម ISIS អ្នកនាំពាក្យម្នាក់ របស់ក្រុមភេរវករនេះ បានអះអាងថា មេដឹកនាំ ISIS ខាងលើ ត្រូវបានសម្លាប់ បន្ទាប់ពីមានការប៉ះ ទង្គិចគ្នាដោយផ្ទាល់ជាមួយក្រុមជីហាដ ហាយ៉ាត់ តារៀរ អាល់សាម (Hayat Tahrir al-Sham) នៅខេត្តអ៉ីដលីប (Idlib)។ ទន្ទឹមគ្នា អ្នកនាំពាក្យដដែល ក៏បានប្រកាសផងដែរថា មេដឹកនាំថ្មីរបស់ ISIS ដែលជាមេដឹកនាំទី៥ហើយនោះ មានឈ្មោះថា អាប៊ី ហាហ្វសាន អាល់ហាស៉ីមី អាល់គូរ៉ាស៉ី (Abi Hafsan al-Hashimi al-Qurashi)។
ក្រុម ISIS បានកើនឡើងឥទ្ធិពលយ៉ាងខ្លាំងនៅប្រទេសអ៉ីរ៉ាក់និងស៉ីរី កាលពីឆ្នាំ២០២៤ ដោយទឹក ដីមួយផ្នែកធំនៃប្រទេសទាំងពីរ បានស្ថិតក្រោមការកាន់កាប់របស់ក្រុមភេរវករនេះ។ ប៉ុន្តែប៉ុន្មានឆ្នាំក្រោយមក ISIS ក៏ត្រូវបានកម្ចាត់ទៅវីញនៅអ៉ីរ៉ាក់ កាលពីឆ្នាំ២០១៧ និងនៅប្រទេស ស៉ីរី ២ឆ្នាំបន្ទាប់មកទៀត។ ទោះជាបែបនេះក្តី បណ្តាញភ្នាក់ងាររបស់ ISIS ដែលសំងំលាក់ខ្លួន នៅតែបន្តធ្វើសកម្មភាពវាយប្រហារម្តងម្កាលដដែល ទាំងនៅប្រទេសអ៉ីរ៉ាក់និងនៅស៉ីរី៕