ក្រុមហ៊ុន HODO GROUP របស់ចិន ឧបត្ថម្ភម៉ាស់ចំនួន១លានដល់កម្ពុជា ក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ ១៩

 

ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺកូវីដ១៩នេះមក ប្រទេសចិននិងប្រទេសកម្ពុជាបានធ្វើការគាំទ្រគ្នាទៅវិញទៅមក នឹងមានការប្រជុំពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ពីគ្រប់ស្ថាប័នក្រុងសង្គម ដោយយកសកម្មភាពជាក់ស្តែងទាំងនេះយកមកបង្ហាញឱ្យឃើញពីអត្ថន័យចម្បង នៃជោគវាសនារបស់សហគមន៍តែមួយរវាងប្រទេសចិន – កម្ពុជា។

នាពេលបច្ចុប្បន្ននេះ ព្រះរាជាណាចក្រកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលសំខាន់មួយក្នុងការខិតខំប្រឹងប្រែប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ លោក ZHOU HAIJIANG ប្រធានក្រុមប្រឹក្សារក្រុហ៊ុន HODO GROUP បានបង្ហាញឱ្យឃើញថា ក្រុមហ៊ុន HODO GROUP នឹងបន្តយកចិត្តទុកដាក់លើ ស្ថានភាពវិវត្តន៏នៃជំងឺកូវីដ១៩នៅកម្ពុជា ដើម្បីបញ្ជាក់ឱ្យឃើញថាទំនាក់ទំនងរវាងចិននិងកម្ពុជាគឺជាមិត្តដែកថែប ។ ក្រុមហ៊ុន HODO GROUP បានផ្តល់សម្ភារៈទប់ស្កាត់ជំងឺកូវីដ១៩ នេះគឺសកម្មភាពជាក់ស្តែងដែលបានបង្ហាញពីការគោរពដ៏ឧត្តុង្គឧត្តមពីប្រជាជនចិនចំពោះការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏គឺជាការបង្ហាញឱ្យឃើញនូវមិត្តភាពដ៏ជ្រាលជ្រៅចំពោះប្រជាពលរដ្ឋកម្ពុជាផងដែរ។ លោក ZHOU HAIJIANG យល់ឃើញថា នេះការចូលរួមចំណែក របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការរឹតបន្តឹងចំណងមិត្តភាពចិន – កម្ពុជាយ៉ាងធំធេង ហើយក្រុមហ៊ុន HODO GROUP និងក្រុមហ៊ុនតំបន់សេសដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនឹងបន្តខិតខំប្រឹងប្រែដើម្បីចូលរួមចំណែកឱ្យចំណងមិត្តភាពចិន – កម្ពុជាឈានទៅដល់កំរិតថ្មីៗបន្តែមទៀត។

ព្រឹត្តិការណ៍នេះទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ញើលិខិតពិសេសមួយដោយថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសកម្មភាពមនុស្សធម៌របស់ក្រុមហ៊ុន HODO GROUP ។ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសរសេរនៅក្នុងលិខិតនោះថា“បេសកម្មរបស់កាកបាទក្រហមកម្ពុជាគឺ កាត់បន្ថយការរងទុក្ខវេទនារបស់ប្រជាជនកម្ពុជា នឹងចាប់យកឱកាសនេះសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រឥតឈប់ឈរទាំងផ្នែកស្មារតី ទាំងផ្នែកសេដ្ឋការ និងផ្នែកសម្ភារៈពីក្រុមហ៊ុន HODO GROUP ដល់កាកបាទក្រហមកម្ពុជា។”

នៅក្នុងពិធីនោះ ឯកឧត្តម ទាន សំណាងក៏បានថ្លែងសន្ទរកថា នឹងមានការអានលិខិតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផងដែរ។ឯកឧត្តម ទាន សំណាងបានកោតសរសើរថាតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុដែលត្រូវបានរួមគ្នាបង្កើតឡើងដោយក្រុមហ៊ុនចិនគឺក្រុមហ៊ុនHODO GROUP ជាមួយនិងលោកឧកញ្ញា ឡាវ ម៉េងឃីន ដែលមានទីតាំងស្ថិតនៅក្នុងខេត្តព្រះសីហនុ ឃុំបិតត្រាំង វាបានបង្ហាញពីការយល់ចិត្តគ្នាទៅវិញទៅមករវាងប្រជាជនចិននិងកម្ពុជា និងជាការតភ្ជាប់ស្ពានមិត្តភាពមួយរវាងប្រទេសចិននិងប្រទេសកម្ពុជា ។ ឯកឧត្តម ទាន សំណាង បានមានប្រសាសន៍ថា ក្នុងអំឡុងពេលដ៏ពិសេសនេះ ដែលមានការសម្របសម្រួលរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងក្រុមហ៊ុនHODO GROUP បានផលិតម៉ាស់ចំនួនមួយលានជាបន្ទាន់ជូនចំពោះរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ហើយព្រឹត្តិការណ៍នេះគឺជាការបង្ហាញនូវភាពជាបងប្អូនដែលមិនអាចបំបែកបានរវាងចិននិងកម្ពុជា។ឯកឧត្តមជឿជាក់ថាម៉ាស់ទាំងនេះពិតជាអាចជួយដល់រដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

[Forwarded from Sea MONORIA 15]
នៅកន្លែងរៀបចំពិធី កេះដាក់ម៉ាស់ដែលត្រៀមនឹងបញ្ចូនទៅប្រទេសកម្ពុជា ត្រូវបានបោះពុម្ពជាមួយទង់ជាតិចិននិងកម្ពុជាហើយបិទពាក្យឃ្លីថា“ស្រឡាញ់គ្នាក្នុងគ្រាក្រ ចិននិងកម្ពុជារួមចិត្តតែមួយ។ដូចដែលយើងបានឱ្យដឹងហើយថា ម៉ាសដំបូងដែលមានចំនួន២០ម៉ឺន នឹងត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសកម្ពុជា ហើយសម្ភារៈដែលនៅសល់ត្រូវបានបញ្ជូនជាបណ្តើរៗ នាពេលក្រោយៗបន្តទៀត។

ដូចដែលយើងបានឱ្យដឹងហើយថា ១០ឆ្នាំកន្លងមក តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានប្រកាន់ខ្ជាប់នូវគំនិតឈ្នះៗរួមគ្នាទាំង៨ភាគី អភិវឌ្ឍវិស័យមានចីរភាពដោយអស់ពីសមិទ្ធភាព ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីងភីង បានវាយតម្លៃយ៉ាងខ្ពស់ថា៖ “ការរីកលូតលាស់របស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាគំរូជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការចិន និងកម្ពុជា” សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានវាយតម្លៃយ៉ាងខ្ពង់ខ្ពស់ថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុជាសមិទ្ធផលដ៏សំខាន់នៃ “ខ្សែក្រវ៉ាត់មួយ-ផ្លូវមួយ” រវាងកម្ពុជា-ចិន។ ក្រុមហ៊ុនតបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនិងម្ចាស់ភាគហ៊ុនទាំងអស់រងចាំទទួលការផ្ដាំផ្ញើជានិច្ចនូវបណ្ដាំរបស់រាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលចិន និងការគាំទ្រពីប្រជាជនពលរដ្ឋ ហើយក្នុងពេលកន្លងមក តំបន់សេស្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានបំពេញកាតព្វកិច្ចសង្គមយ៉ាងសកម្ម ដែលបានអនុវត្តសកម្មភាពជាក់ស្តែងដូចជា បរិច្ចាគថវិកាដល់កាកបាទក្រហមកម្ពុជាជារៀងរាល់ឆ្នាំ បង្កើតអង្គការអ្នកស្ម័គ្រចិត្តសប្បុរសធម៌មិត្តភាពកម្ពុជា – ចិន ដើម្បីជួយសិស្សក្រីក្រ ប្រជាជនក្រីក្រជាដើម ដើម្បីឆ្លើយតបនឹង ការគាំទ្រនិងយកចិត្តទុកដាក់ពីស្ថាប័នពាក់ព័ន្ធនៃសង្គមកម្ពុជា។

ចាប់តាំងពីជំងឺកូវីដ១៩បានផ្ទុះឡើងមក តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានចាត់វិធានការយ៉ាងឆាប់រហ័ត ដើម្បីផ្តោតទៅលើការរក្សានឹងការពារសុខភាពរាងកាយ និងជីវិតរាប់ម៉ឺននាក់ទៀតដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដើម្បីរួមចំណែកទទួលខុសត្រូវមួយនៅនក្នុងសង្គម ការខិតខំប្រឹងប្រែដោយពេញទំហឹងដើម្បីកសាង“របាំងទប់ស្កាត់” បង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩រីករាលដាលនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

ទន្ទឹមនឹងនេះ ក៏បានដើរតួនាទីជាស្ពានយ៉ាងពេញលេង ក្នុងកិច្ចសហការជាមួយក្រុមហ៊ុន HODO GROUP ក្នុងការផ្តល់ជំនួយជាម៉ាសចំនួនមួយលាន ទាំងនេះគឺជាសកម្មភាពជាក់ស្តែងដែលបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តក្នុងការរួមដៃជាមួយរាជរដ្ឋាភិបាលកម្ពុជានិងប្រជាជនពលរដ្ឋក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩ នេះក៏ជាភុស្តតាងដ៏រឹងមាំនូវក្នុងការអនុវត្តយ៉ាងជាក់ស្តែងមួយទៀតនៃកសាងស្ពានមិត្តភាពរវាងប្រទេសចិន-កម្ពុជា៕