(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសព័ត៌ មានផ្លូវការ ស្តូពីការបង្កើនប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិត មន្រ្តីរាជការ ជាស្រ្តី និងស្រ្តីនៃគ្រួសារ ដែលមានបណ្ណសមធម៌ក្នុងពេលមានផ្ទៃពោះរហូតដល់កូនអាយុ២ឆ្នាំ ដើម្បីចូលរួមលើកកម្ពស់ សុខមាភាពមាតា និងកុមារតូច ព្រមទាំងដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារចាប់តាំងពី កូននៅក្នុងផ្ទៃ រហូតដល់អាយុ២ឆ្នាំ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែល ទទួលបាននៅ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣នេះ៕