ខេត្តបន្ទាយមានជ័យ៖ដោយអនុវត្តតាមការណែនាំរបស់ឯកឧត្តម បណ្ឌិត សុខ ចាន់ភក្តី ប្រធាន សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព ហៅកាត់ថា (ស.ស.យ.ស) នាល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ លោក ហង្ស រ៉ាត់ ប្រធាន សាខាខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក និងនាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ០២គ្រួសារ នៅលើទំនប់អូរខៃដន ស្ថិតនៅក្នុងភូមិសុខសាន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។អំណោយដែលត្រូវចែកជូនក្នុងមួយគ្រួសារទទួលបាន អង្ក,មីកញ្ចប់ និងកំប៉ុង,ទឹកក្រូច,ទឹកផ្លែឈើ,ទឹកត្រី,ប្រេងឆា,ស្កស,អំបិល,ថ្នាំដុះធ្មេញ,ច្រាសដុះធ្មេញ សាប៊ូនិងថវិកាមួយចំនួនរផងដែរ។
ក្នុងឱកាសនោះដែរក៏មានការអញ្ជើញចូលរួមពីលោកបណ្ឌិត ឌីម សុខុន អគ្គលេខាធិការ សមាគមសម្ព័នយុវជនដើម្បីសន្តិភាព ,លោក គឹម សារឿន ប្រធាន សាខាខេត្តកំពង់ធំ និងគណៈប្រតិភូអមដំណើរផងដែរ។ នាឱកាសនោះដែរ លោកបណ្ឌិត ឌីម សុខុន អគ្គលេខាធិការ សមាគម និង លោក ហង្ស រ៉ាត់ ប្រធាន សាខាខេត្តបានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុកពីសំណាក់ឯកឧត្តម បណ្ឌិត សុខ ចាន់ភក្តី ប្រធាន សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព ដែលជានិច្ចជាកាលឯកឧត្តមបណ្ឌិត ប្រធាន សមាគម តែងតែយកចិត្តទុកដាក់គិតគូពីសុខទុករបស់ប្រជាពលរដ្ឋ ទោះបីជាអំណោយទាំងនេះមិនគ្រប់គ្រាន់តាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋក៏ពិតមែន ក៏ប៉ុន្តែជាចំណែកមួយកាត់បន្ថយការខ្វះខាតមួយគ្រា ហើយក៏ជាការចូលរួមចំណែកជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផងដែរ ៕