ជប៉ុន រង់ចាំសាលក្រមសម្រេចពី UN ជុំវិញផែនការបញ្ចេញ ទឹកមានធាតុវិទ្យុសកម្ម ចូលក្នុងមហា សមុទ្រប៉ាស៊ីហ្វិក

(តូក្យូ)៖ ប្រទេសជប៉ុននឹងទទួលបានរបាយការណ៍ចុងក្រោយពីអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ជុំវិញការអនុម័តផែនការបញ្ចេញ ទឹកមានធាតុវិទ្យុសកម្មពីរោងចក្រថាមពល នុយក្លេអ៊ែរហ្វូគូស៉ីម៉ា (Fukushima) ដែលរងការបំផ្លិចបំផ្លាញដោយរលកយក្សស៊ូណាមិកាល ពីឆ្នាំ២០១១ ចូលក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ នេះបើ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៤ ខែកក្កដា ឆ្នាំ២០២៣។

ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) លោក រ៉ាហ្វាអែល ហ្រ្គូសស៉ី (Rafael Grossi) បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃទៅកាន់ ប្រទេសជប៉ុននៅថ្ងៃអង្គារនេះ ជាពេល ដែលលោកនឹងត្រូវជួបនាយករដ្ឋមន្ត្រី លោក ហ្វូមីអូ គីស៉ីដា (Fumio Kishida) ក៏ដូចជាផ្តល់លទ្ធ ផលនៃការត្រួតពិនិត្យ សុវត្ថិភាពរយៈពេល ២ឆ្នាំរបស់ខ្លួន។

កន្លងមករដ្ឋាភិបាល និងមន្រ្តីជំនាញជប៉ុនអះអាងថា ទឹកត្រូវបានចម្រោះដើម្បីយកធាតុវិទ្យុសកម្ម ចេញភាគច្រើនហើយ និ​ងមិនមានផលប៉ះពាល់ចំពោះ សុវត្ថិភាពនោះទេ។ ការសម្រេចចិត្តណាមួយរបស់ IAEA ត្រូវបានគេរំពឹងថានឹងធ្វើឡើងក្នុងសប្ដាហ៍នេះ៕