(មូស្គូ)៖ តាមការចេញដកស្រង់ចេញផ្សាយពីសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃអង្គារ ទី៤ ខែកក្កដា ឆ្នាំ២០២៣ បញ្ជាក់ថា នាវាផ្ទុកយន្ដហោះចម្បាំងតែមួយគត់របស់រុស្ស៉ី មានឈ្មោះថា អេដមីរ៉ល់ គូសនិតសូវ (Admiral Kuznetsov) ដែលត្រូវបានពន្យារពេលក្នុងការជួសជុល ជាច្រើនលើកមក នេះ អាចនឹងដាក់ឱ្យប្រើប្រាស់នៅដំណាច់ឆ្នាំ២០២៤។
នាវាផ្ទុកយន្ដហោះចម្បាំង Admiral Kuznetsov ត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ១៩៨៥ និងឆ្លង កាត់ការជួសជុលជាបន្តបន្ទាប់ ចាប់តាំងពីមានហេតុការណ៍អគ្គិភ័យ ឆាបឆេះនៅលើនាវាមួយ នេះកាលពីឆ្នាំ២០១៩មក។ នាវាផ្ទុកយន្ដហោះចម្បាំងនេះក៏ធ្លាប់ត្រូវបានគេពឹងដែរថាអាចនឹងត្រូវដាក់ឱ្យកងទ័ពជើងទឹករុស្ស៉ីប្រើប្រាស់ជាថ្មី ក្នុងឆ្នាំ២០២៣នេះ តែត្រូវពន្យារពេល។
សារព័ត៌មាន TASS ដោយផ្អែកលើការដកស្រង់សម្ដីពីក្រុមមន្ត្រីក្នុងក្រសួងការពារជាតិរុស្ស៉ី ក្នុង លក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថាបើតាមផែនការ ប្រសិនបើ ការធ្វើតេស្ដនៅនិទាឃរដូវ ឆ្នាំ២០២៤ មិនមានបញ្ហាអ្វីទេ នោះនាវាផ្ទុកយន្ដហោះចម្បាំង Admiral Kuznetsov អាចនឹងត្រូវ ដាក់ឱ្យកងទ័ពជើងទឹករុស្ស៉ីប្រើប្រាស់ នៅដំណាច់ឆ្នាំ២០២៤។ តែបើមានបញ្ហា នោះផែនការទាំង ឡាយនឹងត្រូវលើកទៅឆ្នាំ២០២៥ ដោយចៀសមិនរួច៕